រុស្ស៊ី​ចាយ ១០ម៉ឺន​ដុល្លារ ផ្សាយ​ព័ត៌មាន​បំប៉ោង​លើ Facebook អំឡុង​ពេល​បោះឆ្នោត​អាមេរិក

  • 2017-09-07 06:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​បណ្ដាញ​សង្គម​ជា​ច្រើន ត្រូវ​គេ​រិះគន់​ថា បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ដែល​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​រើស​ប្រធានាធិបតី​អាមេរិក កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ។ ផ្សា​ភ្ជាប់​នឹង​បញ្ហា​នេះ Facebook កាល​ពី​ពេល​ថ្មី​នេះ បានរក​ឃើញ​ថា អំឡុង​ពេល​បោះឆ្នោត​នៅ​អាមេរិក ​ខ្លួនបាន​ទទួល​ការ​ទិញ​ពាណិជ្ជកម្ម ដើម្បី​​ដាក់​ផ្សាយ​ព័ត៌មាន​ក្នុង​តម្លៃ ១០​ម៉ឺន​ដុល្លារ ចន្លោះ​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ ដល់​ខែ​ឧសភា ឆ្នាំ​២០១៧។

បណ្ដាញ​សង្គម​យក្ស​មួយ​នេះ ក៏​បញ្ជាក់​ដែរ​ថា ផ្ទាំង​ពាណិជ្ជកម្ម​ព័ត៌មាន​ទាំង​នោះ មាន​ចំនួន ៣០០០ ហើយ​​ផ្សព្វផ្សាយ​នៅ​លើ​គណនី និង​ទំព័រ​ហ្វេសប៊ុក ចំនួន ៤៧០ ដែល​មាន​ប្រភព​ចេញ​ពី​ប្រទេស​រុស្ស៊ី។ ប្រធានបទ​នៃ​ព័ត៌មាន រួមមាន អន្តោប្រវេសន៍ ការ​រើស​អើង និង​សិទ្ធិ​សេរី​ភាព​សម្រាប់​ភេទ​ទី​៣។ យ៉ាង​ណា​មិញ ព័ត៌មាន​ទាំង​នោះ​មិន​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ទៅ​លើ​គណបក្ស​ឈរ​ឈ្មោះ​មួយ​ណា​ឲ្យ​ប្រាកដ​នោះ​ទេ។

លោក Alex Stamos

ប្រធាន​ផ្នែក​សុវត្ថិភាព​របស់ Facebook លោក Alex Stamos និយាយ​ថា សម្រាប់​ការ​រក​ឃើញ​នេះ ត្រូវ​បាន​រាយការណ៍​ទៅ​​អាជ្ញាធរ​អាមេរិក​ហើយ ដើម្បី​ស៊ើប​អង្កេត៕

ប្រភព៖ sky | pcmag ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;