វៀតណាម អាចនឹង​រង​ពិន័យ ១ម៉ឺន​ដុល្លារ ដោយសារ​អ្នក​គាំទ្រ​របស់​ខ្លួន ពេល​ប្រកួត​ជាមួយ​កម្ពុជា

  • 2017-09-08 08:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​បាល់ទាត់​វៀតណាម អាចនឹង​រងការ​ពិន័យ​ទឹកប្រាក់ ១ម៉ឺន​ដុល្លារ ដោយសារ​មិនអាច​ទប់ស្កាត់​សកម្មភាព​របស់​អ្នក​គាំទ្រ​ខ្លួន​បាន ពេល​វៀតណាម ប្រកួត​ជាមួយ​កម្ពុជា ក្នុងវគ្គ​ជម្រុះ AFC Asian Cup នៅ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៥​កញ្ញា។

ក្រោយពេល​វៀតណាម បាន​ស៊ុតចូល​កម្ពុជា ១គ្រាប់​ដំបូង ក៏​ហេតុការណ៍​ភ្លើង​ឆាបឆេះ​កើតឡើង​ចេញពី​កន្លែង​អ្នក​គាំទ្រ​របស់​វៀតណាម។ ពេលនោះ សមត្ថកិច្ច​កម្ពុជា ក៏បាន​ព្រមាន​ទៅដល់​អ្នក​គាំទ្រ​វៀតណាម ចំពោះ​ការដុត​ភ្លើង​នេះ​ផងដែរ ប៉ុន្តែ​មិនមាន​ការ​ចាប់ខ្លួន​ទេ។

AFC បញ្ជាក់​ថា ខ្លួននឹង​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ហើយបើ​រកឃើញ​មាន​កំហុស នោះ​សហព័ន្ធ​បាល់ទាត់​វៀតណាម នឹងរង​ពិន័យ ១ម៉ឺន​ដុល្លារ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គជម្រុះ​ AFC Asain Cup នោះ គឺម្ចាស់​ផ្ទះ​កម្ពុជា បាន​ប្រកួត​ចាញ់ វៀតណាម ក្នុង​លទ្ធផល ១-២៕

ប្រភព៖ Football Tribe ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;