ខាន់ ជេមស៍ បង្ហាញ​ឆន្ទៈ​ក្នុងការ​បន្ត​រួមរស់​ជាមួយ​ផលិតកម្ម​សាន់ដេ

  • 2017-09-08 10:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង លោក ខាន់ ជេមស៍ បាន​អះអាង​ថា លោក​មិនមាន​គម្រោង​ចាកចេញ​ពី​ផលិតកម្ម​សាន់ដេ​នោះទេ ដោយ​លោក​បាន​បន្ត​កុងត្រា​រហូត​ដល់ ៥ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ផលិតកម្ម​នេះ។

មូលហេតុ​ដែល​នាំ​ឲ្យ​លោក ខាន់ ជែមស៍ សម្រេច​នៅ​បន្ត​ជា​មួយ​ផលិតកម្ម​សាន់ដេ មិនមែន​គ្មាន​ផលិតកម្ម​ផ្សេង​មក​ទាក់ទង​ឡើយ ពោល​គឺ​មាន​ច្រើន​ណាស់ ប៉ុន្តែ​លោក​មិន​ព្រម​ទៅ​ ក៏​ព្រោះ​តែ​លោក​គិត​ថា ទី​នេះ​គឺ​បាន​ផ្ដល់​ភាព​កក់ក្ដៅ​សម្រាប់​លោក​​សម​ល្មម​ហើយ គួបផ្សំ​អនុស្សាវរីយ​ជូរចត់​ជា​មួយ​គ្នា​ច្រើន​ផង។

លោក ខាន់ ជេមស៍ បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា «ទើប​​នឹង​ចុះ​ហ្នឹង បើ​បូក​ទាំង​​កុងត្រា​ចាស់​នៅ​សល់​ផង​នោះ ខ្ញុំ​ត្រូវ​នៅ​សាន់ដេ​ ៦ឆ្នាំ​ ទៅ៧ឆ្នាំ​​ទៀត ឯណោះ ចេញ​​ទៅ​ណា​អត់​រួច​ទេ យើង​បាន​ហែល​ឆ្លង​ជា​មួយ​​​គ្នា មាន​អានុស្សាវរីយ៍​ច្រើន​ណាស់»។

គួរ​រម្លឹក​ថា ម្ចាស់​បទ «សម្រែក​បេះដូង» រូប​នេះ បាន​ចូលជ្រក​ក្នុង​ផលិតកម្ម​សាន់ដេ​ក្នុង​អំឡុង​ ឆ្នាំ ២០១២ ពោល​បន្ទាប់​ពី​ផលិតកម្ម Rock បាន​ប្រកាស​ផ្អាក៕

ប្រភព៖ Sabay News អត្ថបទ៖ ស៊ុនហួត

អត្ថបទថ្មី
;