អ្នក​ជំនាញ ជំរុញ​ឲ្យប្តី​ប្រពន្ធ​មាន​ប្រាក់ខែ​ត្រឹម ៤០០​ដុល្លារ ជួល​បន្ទប់ ប្រសើរ​ជាង​ទិញ​ផ្ទះ​បង់​រំលស់

  • 2017-09-10 02:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គឹម ហ៊ាង ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និយាយ​ថា ប្តី​ប្រពន្ធ​មាន​ប្រាក់ខែ​ត្រឹម ៤០០​ដុល្លារ មិនអាច​ទិញផ្ទះ​បង់​រំលស់​បានទេ។ ជម្រើស​ល្អ​បំផុត​នោះ គឺជួល​បន្ទប់​ស្នាក់នៅ​តម្លៃ​ត្រឹម ៣០ ទៅ ៤០​ដុល្លារ ក្នុង១​ខែ។

លោក គឹម ហ៊ាង ពន្យល់​ថា ការ​ចំណាយ​ក្នុង​រាជធានី​ភ្នំពេញ​ប្រចាំ​ថ្ងៃ គឺ​ច្រើន​ណាស់ ដូច្នេះ​ប្រាក់ខែ​ត្រឹម ៤០០​ដុល្លារ មិនអាច​ទប់ទល់​ឈ្នះ​នោះទេ។ លោក​បន្ត​ថា ការជួល​បន្ទប់​ស្នាក់នៅ គឺ​ដើម្បី​អាច​ទុកលុយ​ជាង ២០០ដុល្លារ​ទៀត​ទិញ​ដីឡូត៍​បង់រំលស់​វិញ។ ប៉ុន្តែ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យបាន​ល្អ គឺច្រើន​បំផុត​ត្រឹម ១៨០ដុល្លារ​ក្នុង១​ខែ។

លោក គឹម ហ៊ាង ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា
អ្នក​ជោគជ័យ​ក្នុង​មុខ​ជំនួញ​រូបនេះ លើកឡើង​ថា  ត្រឹម​រយៈពេល​ ​៥​ឆ្នាំ ឬ​១០​ឆ្នាំ​ក្រោយ​​ពីរ​នាក់​ប្ដី​ប្រពន្ធ អាច​មាន​លទ្ធភាព​ទិញ​ដី​នោះ​បាន​ ហើយ​​បើ​ចង់​ធ្វើ​ផ្ទះ​នៅ​លើ​ដី​នោះ​​ក៏​បាន​ដែរ​​។ ដូចនេះ​ហើយ​ បើ​​ចង់​យក​លុយ​៤០០​ទៅ​ទិញ​ផ្ទះ​​បង់​រំលស់​គឺ​មិន​អាច​ ពី​ព្រោះ​ប្រាក់​ខែ​៤០០​ដុល្លារ​មែន ​ប៉ុន្តែ​​ក៏​​ត្រូវ​ចំណាយ​ទៅ​លើ ​ការ​ស្នាក់​នៅ​ បាយ​ទឹក ​ហើយ​ក៏​គ្មាន​បុរី​ណា​មួយ​ ​រំលស់​ក្រោម​១០០​ដុល្លារ​នោះ​ទេ។ ​លោក គឹម ហ៊ាង ប្រាប់​ថា​ ដី​ឡូត៍​អាច​រំលស់ ៨០​ ៩០ ឬ ១០០ ដុល្លារ​ក្នុង​១​ខែ​​បាន​។

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​មុន​ទិញ​ដី​ឡូត៍ គឺ​ត្រូវ​សិក្សា​ឱ្យ​ច្បាស់​ថា ដី​ឡូត៍​នោះ​មាន​ច្បាប់​ឬ​ក៏​អត់? ​តាម​រយៈ​ការ​សាក​​សួរ​មេ​ភូមិ សង្កាត់​ ខណ្ឌ​ និង​​ការិយាល័យ​​ដែន​ដី​តាម​ខណ្ឌ​ទើប​អាច​បញ្ចៀស​ហានិភ័យ​ផ្សេងៗ​បាន៕

ប្រភព៖ Sabay News អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទថ្មី
;