ប្រមូល​ផ្ដុំ​ព័ត៌មាន​ជុំវិញ​ការ​ប្រកាស​ចេញ iPhone ស៊េរី​ថ្មី យប់​ស្អែក

  • 2017-09-11 06:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១- iPhone ស៊េរី​ថ្មី នឹង​មាន​មុខងារ "Portrait Lighting” សម្រាប់​ការ​ថត​បែប Portrait ។

២- ពួកវា ត្រូវ​បាន​បំពាក់​បន្ទះ​ឈីប A11 មាន ​6 Cores ។

៣- ការ​ថត​បែប Slow Motion 240fps កម្រិត Full HD រួម​ទាំង​ការ​ថតវីដេអូ​កម្រិត 4K នឹង​មាន​ផងដែរ​។

៤- អេក្រង់ True Tone Display ដែល​មាន​លើ iPad Pros នឹង​បង្ហាញ​ខ្លួន​លើ​ស្មាត​ហ្វូន​នេះ។

៥- អេក្រង់​បង្ហាញ​រូបភាព Resolution 2436 x 1125 ភីកសែល (18.5:9 aspect ratio)។

៦- មុខងារ Face ID ដែល​អាច​ស្កេន​មុខ ជំនួស​មុខងារ Touch ID ស្កេន​ក្រយៅ​ដៃ។

៧- Animojis ជា​ប្រភេទ Emojis ដែល​អាច​ប្រើប្រាស់​ទឹក​មុខ និង​សំឡេង​ដើម្បី​បង្កើត​ជា​សារ​បែប​តុក្កតា។

៨- iPhone ដែល​ចេញ​យប់​ស្អែក មិន​មាន​ប៊ូតុង Home ទៀត​ទេ។

៩- ប៊ូតុង​បិទ/បើក ឬ ប៊ូតុង​ចាក់​សោ អាច​ដើរ​តួ​ជំនួស​ប៊ូតុង Home ដើម្បី​ហៅ​មុខងារ Siri និង​មុខងារ​ដែល​ប្រើប្រាស់​ប៊ូតុង Home ។

១០- iPhone ថ្មី​នេះ នឹង​អាច​សាក​ថ្ម ដោយ​ឆ្នាំង​សាក​ឥតខ្សែ​បាន។

១១- iPhone ទាំង​បី​ម៉ូដែល មាន​ឈ្មោះ​ថា iPhone 8, iPhone 8 Plus និង iPhone X ។

ប្រភព៖ rappler ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;