សមាជិក​អាស៊ាន លុប​បំបាត់​ពន្ធគយ បាន​ជិត ១០០%

  • 2017-09-11 06:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាត់​ពន្ធគយ​សរុប គិតជា​មធ្យម ៩៦,០១% ត្រូវបាន​លុប​បំបាត់​រវាង​ប្រទេស​ជាសមាជិក​អាស៊ាន។ ក្នុងនោះ​ប្រទេស​ចំនួន ៦ គឺ​ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ បាន​លុបចោល​ពន្ធគយ ៩៩,២%។ ចំណែក​ប្រទេស CLMV គឺ​ម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម បាន​លុប​បំបាត់​ពន្ធគយ ៩០,៩%។ នេះ​បើ​តាម​លទ្ធផល​សង្ខេប​ពី​កិច្ចប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន លើកទី​៤៩ នៅ​ប្រទេស​ហ្វីលីពីន ពីថ្ងៃទី​៧ ដល់ ១១​កញ្ញា ២០១៧ ចេញផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី១០​កញ្ញា។

សូម​បញ្ជាក់​ថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ដែលរួម​មាន​តំណាង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉ាសៃ។ ក្នុងនោះ​ ក៏មាន​កិច្ច​ប្រជុំ​ជាមួយ​នឹង​ដៃគូ​ពិភាក្សា​របស់​អាស៊ាន​ផងដែរ រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋ​កូរ៉េ នូវែលហ្សេឡង់ រុស្សី និង​សហរដ្ឋអាមេរិក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;