Neymar ជឿ​ថា PSG មាន​សង្ឃឹម​ច្រើន​ជាង Barcelona ក្នុង​ការ​ឈ្នះ​ពាន UCL

  • 2017-09-11 07:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Neymar បាន​អះអាង​ថា ការ​ផ្ទេរ​ពី Barcelona ទៅ​កាន់ PSG គឺ​ដើម្បី​លើក​ពាន​រង្វាន់ UEFA Champions League នៅ​រដូវ​កាល​ថ្មី​នេះ។

​អតីត​ខ្សែ​ប្រយុទ្ធ​របស់ Barcelona ដដែល នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ពាន​រង្វាន់ UEFA Champions League ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ Celtic នៅ​ម៉ោង ១:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

Neymar អាយុ ២៥​ឆ្នាំ បាន​និយាយ​ថា៖ «មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ខ្ញុំ​ចូលរួម​ជាមួយ PSG គឺ​ខ្ញុំ​ចង់​ជួយ​ពួកគេ​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ។ ពាន​រង្វាន់ Champions League មិន​ត្រឹមតែ​ជា​ពាន​ដែល​ពួកយើង​ចង់​ឈ្នះ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ពាន​ដ៏​សំខាន់​ផង​ដែរ។ គោលដៅ​ពួកយើង​ឆ្នាំ​នេះ គឺ​ត្រូវ​ឈ្នះ​ពាន​នេះ​ឲ្យ​បាន។ ក្រុម​យើង​ស្ថិត​ក្នុង​កម្រិត​នេះ។ ខ្ញុំ​ជឿជាក់​ថា ពួក​យើង​អាច​ធ្វើ​បាន»

PSG បាន​នាំ​យក Neymar ក្នុង​តម្លៃ ១៩៨​លាន​ផោន កាល​ពី​ខែ​មុន និង​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;