U16 កម្ពុជា នឹង​ជួប​វៀតណាម បើកឆាក​ជម្រុះ 2018 ​AFC U16 សប្ដាហ៍​ក្រោយ

  • 2017-09-11 09:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម​១៦ឆ្នាំ​កម្ពុជា នឹង​ធ្វើការ​ប្រកួត​ទល់នឹង​ក្រុម​យុវជន​វៀតណាម នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ 2018 AFC U16 Championship។

កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល I ជាមួយ វៀតណាម អូស្ត្រាលី និង ម៉ុងហ្គោលី។ បន្ទាប់​ពី​ប៉ះ​ក្រុម​វៀតណាម កម្ពុជា នឹង​ជួប​អូស្ត្រាលី នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា បន្ទាប់​មក​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​ម៉ុងហ្គោលី នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៧។

​U16 កម្ពុជា នឹង​ហ្វឹកហាត់​នៅ​ថៃ​រយៈ​ពេល មួយ​សប្ដាហ៍ ទើប​បន្ត​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ម៉ុងហ្គោលី។

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U16 ខាង​លើ ត្រូវ​ការ ១៦​ក្រុម​ឡើង​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ ដោយ​រាប់បញ្ចូល​ទាំង​ក្រុម​ម្ចាស់​ផ្ទះ​ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំ​២០១៨។ ការ​ប្រកួត​ត្រូវ​បាន​ចែក​ជា ១០​ពូល គឺ​ពី​ពូល A-J ហើយ​ក្រុម​លេខ​១ ក្នុង​ពូល​នីមួយៗ នឹង​ទទួល​បាន​សិទ្ធិ​ឡើង​ដោយ​ស្វ័យប្រវត្តិ។ សល់​ ៦ក្រុមទៀត ត្រូវ​មើល​លើ​ពិន្ទុ ដើម្បី​ប្រៀបធៀប​យក​ក្រុម​លេខ២ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ ឡើង​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;