ខែ​សីហា អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ពន្ធ​បាន ១២៩​លាន​ដុល្លារ

  • 2017-09-11 12:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​បាន​ចំណូល​ពន្ធដារ ចំនួន ៥១៥​ពាន់​លាន​រៀល ឬ​ប្រមាណ​ជា ១២៨,៨២​លាន​ដុល្លា​អាមេរិក។ នេះ​បើ​តាម​លោក គង់ វិបុល ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ។

លោក គង់ វិបុល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ
ដោយឡែក ក្នុង​រយៈពេល ៨ខែ ក្នុង​ឆ្នាំ​២០១៧ គិតពី​ខែ​មករា ដល់​ខែ​សីហា ចំណូល​ពន្ធដារ​សរុប មាន​ចំនួន ៥.៦៥៧​ពាន់​លាន​រៀល ឬ​ស្មើ​ប្រមាណជា ១ ៤១៤​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង ៨២,៤៣% នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០១៧។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល ៨​ខែ ក្នុង​ឆ្នាំ២០១៦ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ បាន​ចំនួន ១ ៣៥៤​ពាន់​លាន​រៀល ឬ​ស្មើ​ប្រមាណ ៣៣៨,៤៨ លា​ន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;