UN ដាក់​ទណ្ឌកម្ម​ជា​ថ្មី ទៅ​លើ​កូរ៉េខាងជើង

  • 2017-09-11 23:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន និង រុស្ស៊ី បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាឯកច្ឆន្ទ​មួយ ដើម្បី​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​ធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី៦ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ការ​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទទួល​បាន​លទ្ធផល ១៥-០ ក្នុង​ការ​គាំទ្រ​សំណើ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ដោយ​បញ្ឈប់​ការ​នាំ​ចេញ​រ៉ែ​ធ្យូង​ថ្ម សំណ និង​អាហារ​គ្រឿង​សមុទ្រ។

ទណ្ឌកម្ម​ថ្មី​នេះ ត្រូវ​បាន​យល់ស្រប​​ក្នុង​កិច្ច​ប្រជុំ កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​ដក​សំណើ​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ដែល​ខ្លួន​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន រាប់​បញ្ចូល​ទាំង ការ​បញ្ឈប់​ការ​នាំ​ចេញ​និង​នាំចូល​ប្រេង​ទាំង​ស្រុង និង​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​សកម្មភាព​របស់​មេដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;