ចេញ​ហើយ! បញ្ជី​ឈ្មោះ U16 កម្ពុជា សម្រាប់​ការ​ប្រកួត​ជម្រុះ AFC U16

  • 2017-09-11 23:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​ឈ្មោះ​កីឡាករ​ចំនួន ២៦​នាក់ ដែល​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ពាន​រង្វាន់ 2018 AFC U16 Championship ដែល​នឹង​រៀបចំ​ដោយ​ប្រទេស​ម៉ាឡេស៊ី នា​ឆ្នាំ​២០១៨។

នៅ​វគ្គ​ជម្រុះ​នេះ U16 កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល I ជាមួយ វៀតណាម អូស្ត្រាលី និង ម្ចាស់ផ្ទះ​ម៉ុងហ្គោលី។ ព្រឹក​ថ្ងៃ​ទី១២​កញ្ញា​នេះ កម្ពុជា​នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ថៃ រួច​ទើប​បន្ត​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ម៉ុងហ្គោលី ដើម្បី​ត្រៀម​ប៉ះ​ក្រុម​វៀតណាម ក្នុង​ការ​ប្រកួត​ទី​មួយ​វគ្គ​ជម្រុះ នា​ថ្ងៃ​ទី២០​កញ្ញា៕

ចុចអាន U16 កម្ពុជា នឹង​ជួប​វៀតណាម បើកឆាក​ជម្រុះ 2018 ​AFC U16 សប្ដាហ៍​ក្រោយ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;