នាយករដ្ឋមន្ត្រី​ថៃ ជំរុញ​អ្នក​វិនិយោគ​ជប៉ុន​ជិត ៦០០​នាក់ ដាក់​ទុន​​នៅ​ច្រក​របៀង​សេដ្ឋកិច្ច

  • 2017-09-12 03:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​វិនិយោគ​ជប៉ុន​ចំនួន ៥៧០​នាក់ លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ ចាន់អូចា បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​នៅ​តំបន់​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត ក៏​ដូចជា​ការ​វិនិយោគ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ។ ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​ថៃ​ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​វិយោគ​ជប៉ុន ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន លោក Hiroshige Seko ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ម្សិលមិញ។

លោក ប្រាយុទ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​វិនិយោគ​ជប៉ុន​ទៀត​ថា រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​អភិវឌ្ឍ​នៅ​តំបន់​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត ឲ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ថ្មី ដោយ​មាន​ការ​ដំឡើង​បច្ចេកវិទ្យា ដែល​មាន​ការ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត ២០​ពាន់​លាន​ដុល្លារ។

សូម​បញ្ជាក់​ថា ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត​របស់​ថៃ គឺ​មាន​នៅ​ក្នុង​ខេត្ត​ចំនួន៣ របស់​ថៃ ដែល​នៅ​ភាគ​ខាងកើត គឺ​ខេត្ត​ឈុនបូរី ខេត្ត​រ៉ាក់យ៉ង និង​ខេត្ត Chachoengsao៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;