Mi Note 3 របស់ Xiaomi បំពាក់​កាមេរ៉ា​ភ្លោះ តម្លៃ​មិន​ដល់ ៤០០​ដុល្លារ

  • 2017-09-12 03:39:45
  • ចំនួនមតិ

ចន្លោះមិនឃើញ

Xiaomi បាន​បញ្ចេញ​ជា​ផ្លូវការ​ហើយ​នូវ​ស្មាតហ្វូន​ស៊េរី​ថ្មី​មួយ​ម៉ូដែល​ទៀត​​កាល​ពី​ម្សិលមិញគឺ Mi Note 3។

Xiaomi Mi Note 3 មាន​បំពាក់​ឈីប​កម្រិត​មធ្យម Snapdragon 660 តែ​មាន RAM ធំ​ដល់​ទៅ 6GB។ នៅ​ផ្នែក​ខាង​ក្រោយ វា​មាន​បំពាក់​កាមេរ៉ា​ចំនួន​២​គ្រាប់ ទំហំ 12MP+12MP អាច​ថត​ជា​លក្ខណៈ Protrait Mode បាន។ ចំណែក​ខាង​មុខ​វិញ កាមេរ៉ា​មាន​ទំហំ​ធំ 16MP។ កម្លាំង​ថ្ម​គឺ 3500mAh អម​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស Quick Charge 3.0។ តម្លៃ​របស់ Mi Note 3 អាស្រ័យ​ទៅ​តាម​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ដូចជា 64GB តម្លៃ ៣៨២​ដុល្លារ និង 128GB តម្លៃ ៤៤២​-៤៥៤​ដុល្លារ៕


ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.