Xiaomi ចេញ​ស្មាតហ្វូន​កំពូល​អេក្រង់ ៦​អ៊ីញ លាត​សន្ធឹង​ស្ទើរ​គ្មាន​គែម​សងខាង

  • 2017-09-12 04:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ការ​ទន្ទឹង​រង់ចាំ​អស់​មួយ​រយៈ Xiaomi Mi Mix 2 បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ហើយ កាល​ពី​យប់​មិញ​នេះ។

វា​ជា​ស្មាតហ្វូន​អេក្រង់ ៥,៩៩​អ៊ីញ មាន Resolution 2160x1080p តូច​ជាង Mi Mix ចេញ​កាល​ពី​ឆ្នាំ​មុន ដែល​មាន​ទំហំ​​ធំ​ដល់​ទៅ ៦,៤​អ៊ីញ។ ដូច​ដែល​ឃើញ​នៅ​រូប​ខាង​ក្រោម អេក្រង់​របស់ Mi Mix 2 មាន​សភាព​កោង ហើយ​លាត​សន្ធឹង​ពាសពេញ​ផ្ទៃ​ខាង​មុខ សឹង​តែ​គ្មាន​គែម​នៅ​សងខាង​ទាល់​តែ​សោះ។

Mi Mix 2 ដំណើរការ​ដោយ​បន្ទះ​ឈីប​ស៊េរី​ខ្ពស់ Snapdragon 835 និង RAM ២​ជម្រើស​គឺ 6GB និង 8GB។ ទំហំ​ផ្ទុក​ទិន្នន័យ​មាន 64GB, 128GB និង 256GB។ អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​គឺ​ថា វា​មិន​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​នោះ​ទេ។ កាមេរ៉ា​ក្រោយ​របស់ Mi Mix 2 ទំហំ 12MP ប្រភេទ Sony IMX386 មាន​ប្រព័ន្ធ​ទប់​លំញ័រ OIS (4-axis) ដូច​នឹង Mi 6 អ៊ីចឹង​ដែរ។ ខាង​មុខ​វិញ​ទំហំ 5MP។

កម្លាំង​ថ្ម 3400mAh បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស Quick Charge 3.0។ ស្មាតហ្វូន​ថ្មី​នេះ នឹង​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ៥០២​ដុល្លារ ដល់ ៦០៩​ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;