Champions League ចាប់ផ្ដើម​យប់​នេះ ខណៈ​គូ​ពិសេស Barcelona ប៉ះ ​Juventus

  • 2017-09-12 06:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​មាន​បុណ្យ Barcelona នឹង​បើក​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន ស្វាគមន៍​ក្រុម Juventus ក្នុង​ការ​ប្រកួត​ទី​មួយ វគ្គ​សន្សំ​ពិន្ទុ ពូល D ពាន​រង្វាន់ UEFA Champions League វេលា​ម៉ោង ១:៤៥ នាទី​រំលងអាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

កីឡាករ​ដែល​គ្រូ​បង្វឹក​ទំនង​ជា​ដាក់​លេង​យប់​នេះ

Barcelona៖ អ្នកចាំទី (Ter Stegen) ខ្សែ​ការពារ (Semedo, Pique, Umtiti, Alba) ខ្សែ​បម្រើ (Rakitic, Busquets, Iniesta) ខ្សែ​ប្រយុទ្ធ (Dembele, Suarez, Messi)។ អវត្តមាន​កីឡាករ៖ Turan, Paco Alcacer។

Juventus៖ អ្នក​ចាំទី (Buffon) ​ខ្សែ​ការពារ (Barzagli, Benatia, Rugani, Alex Sandro) ​ខ្សែ​បម្រើ (Matuidi, Pjanic, Sturaro, Douglas Costa, Dybala) ​ខ្សែ​ប្រយុទ្ធ (Hiquain) ។ អវត្តមាន​កីឡាករ៖ Cuadrado, Marchisio, Khedira, Chiellini, Mandzukic ។

សម្ដី​គ្រូ​បង្វឹក

លោក Ernesto Valverde គ្រូ​បង្វឹក Barcelona៖ «Juventus ជា​ក្រុម​ខ្លាំង ហើយ​ពួកគេ​ធ្លាប់​ទម្លាក់​ពួកយើង​កាលពី​រដូវ​កាល​មុន។ ពួកគេ​គ្រប់គ្រង​បាល់​បាន​ល្អ និង​ដាក់​សម្ពាធ​ដល់​ពួកយើង​នៅ​លើ​ទីលាន។ នៅ​ពេល​ខ្សែ​ប្រយុទ្ធ​របស់​ពួកគេ​សហការ​គ្នា​បាន​ល្អ ក្រុម​នេះ​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់​ពេល។ នេះ​ជា​ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ពីរ​នៅ​ទ្វីប​អឺរ៉ុប»

លោក Massimiliano Allegri គ្រូ​បង្វឹក Juventus៖ «ក្រុម​របស់​ពួក​យើង​មិន​ទាន់​ពេញ​ជើង​ល្អ​ទេ ហើយ​ពួក​យើង​កំពុង​តែ​ចាប់ផ្ដើម។ គោលដៅ គឺ​ត្រូវ​ទៅ​ដល់​ខែ​មីនា ហើយ​ត្រូវ​ធ្វើ​យ៉ាងណា​ប្រកួត​គ្រប់​កម្មវិធី​ទាំងបី។ ឆ្នាំ​នេះ Juventus មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះៗ ប៉ុន្តែ​ពួកយើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។ ក្រៅពី Real Madrid (Barcelona) ជា​ក្រុម​ដែល​អាច​ឈ្នះ​ពាន Champions League»

ការ​ពិត​រវាង Barcelona Vs Juventus

កាលពី​រដូវ​កាល​មុន Barcelona ធ្លាក់​ត្រឹម​វគ្គ ៨​ក្រុម​ចុងក្រោយ ដោយ Juventus លទ្ធផល​ពីរ​ជើង ៣-០ ។

Barcelona មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ចំនួន ២១​ប្រកួត នៅ​ក្នុង​ទឹកដី ក្នុង​កម្មវិធី Champions League​។

ក្នុង​ទឹក​ដី ១១​ប្រកួត​កន្លង​ទៅ Barcelona មិន​ធ្លាប់​ចាញ់​ក្រុម​មកពី​អ៊ីតាលី​ឡើយ ​ក្នុង​នោះ ឈ្នះ ៨ និង​ស្មើ ៣ ចាប់ពី​ឆ្នាំ២០០៣​។

Juventus ធ្លាប់​ឈ្នះ ៣-១ លើ​ក្រុម Sevilla កាលពី​ឆ្នាំ​ទៅ និង​ជា​ជ័យជម្នះ​តែ​ម្ដង​គត់ ​ក្នុង​ការ​ប្រកួត​នៅ​ទឹកដី​របស់​ក្រុម​មកពី​លីគ​កំពូល​អេស្ប៉ាញ។ កំណត់ត្រា​លេង​ក្រៅ​ទឹកដី​របស់ Juventus ទល់​នឹង​ក្រុម La Liga គឺ ឈ្នះ ៤ ស្មើ ៦ និង​ចាញ់ ១៥៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;