ការ​ពិត លោក​ គីម ជុងអ៊ុន ជា​អ្នកគាំទ្រ​របស់​ក្រុម​បិសាច​ក្រហម

  • 2017-09-12 07:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​របស់​កូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺ​ជា Fan ម្នាក់​របស់​ក្រុម Manchester United ហើយ​លោក​រំពឹង​ថា នៅ​ពេល​អនាគត​កីឡាករ​មក​ពី​កូរ៉េខាងជើង​ជា​ច្រើន​រូប នឹង​មាន​ឱកាស​បាន​លេង​នៅ​ក្របខ័ណ្ឌ English Premier League ។

សមាជិក​ព្រឹទ្ធ​សភា​អ៊ីតាលី លោក Antonio Razzi ដែល​ត្រូវ​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​លោក គីម ជុងអ៊ុន បាន​អះអាង​ដូច្នេះ​​ប្រាប់​ដល់​អ្នក​កាសែត SunSport ដោយ​បញ្ជាក់​ថា លោក​បាន​ដឹង​នៅ​ក្នុង​ការ​សន្ទនា​លក្ខណៈ​ឯកជន ជាមួយ​លោក គីម​។

លោក Antonio Razzi

លោក Razzi បាន​ឲ្យ​ដឹង​ទៀត​ថា មេដឹកនាំ​កូរ៉េខាងជើង​មាន​ជំនឿ​លើ​កីឡាករ​កូរ៉េខាងជើង​ថា នឹង​អាច​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ​នៅ​លើ​ឆាក​អន្តរជាតិ​។ ជាក់ស្ដែង កីឡាករ Han Jwang-Song ជា​យុវជន​ម្នាក់​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នកគាំទ្រ​បាល់ទាត់​នៅ​ក្រុម Perugia នៅ​លីគ​លំដាប់​ទីពីរ​របស់​អ៊ីតាលី​៕

កីឡាករ Han Jwang-Song

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;