Fan របស់ Apple តម្រង់​ជួរ​ចាំ​ទិញ iPhone ស៊េរី​ថ្មី មុន​១០​ថ្ងៃ​នៃ​ការ​ចេញ​លក់

  • 2017-09-12 08:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកគាំទ្រ​ផ្កាប់​មុខ​របស់​ក្រុមហ៊ុន​ផ្លែប៉ោម Apple បាន​ចាប់ផ្ដើម​នាំ​គ្នា​តម្រង់​ជួរ នៅ​មុខ Apple Store នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដើម្បី​រង់​ចាំ​ទិញ iPhone ស៊េរី​ថ្មី ដែល Apple នឹង​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នៅ​យប់​នេះ នា​ទីក្រុង New York សហរដ្ឋ​អាមេរិក ត្រូវ​នឹង​ម៉ោង ១២​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

គេ​រំពឹង​ថា Apple នឹង​បញ្ចេញ​លក់ iPhone ស៊េរី​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​កញ្ញា ឆ្នាំ​២០១៧ ពោល​គឺ​រយៈ​ពេល ១០ថ្ងៃ ក្រោយពី​មាន​ការ​តម្រង់​ជួរ​ចាំ​ទិញ​របស់ Fan ជា​ច្រើន​នាក់។ អ្នក​គាំទ្រ iPhone ដែល​ឈរ​នៅ​លេខ​រៀង​ទី​មួយ ឈ្មោះ Mazen Kourouche បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ថា ខ្លួន​នឹង​ទិញ​យក iPhone ស៊េរី​ថ្មី ដើម្បី​ថត​ជា​វីដេអូ Review បង្ហោះ​លើ Channel របស់​ខ្លួន​នៅ​លើ YouTube ។

Kourouche ធ្លាប់​ទទួល​បាន​អាហារូបករណ៍​នៅ​ក្នុង​ព្រឹត្តិការណ៍​សន្និសីទ​សារព័ត៌មាន​សម្រាប់​អ្នក​បង្កើត​កម្មវិធី​របស់ Apple កាលពី​ឆ្នាំ​២០១៦។ យុវជន​អាយុ ២០​ឆ្នាំ​រូបនេះ បាន​បង្កើត​កម្មវិធី​ចំនួន ៨ រួច​មក​ហើយ ដើម្បី​ដាក់​នៅ​ក្នុង Apple Store ៕

ប្រភព៖ News.com.au ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;