Samsung គ្រោង​ចេញ​ស៊េរី Note អាច​បត់បែន​អេក្រង់ នៅ​ឆ្នាំ​២០១៨

  • 2017-09-12 10:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ឆ្នាំ​២០១៨​ខាង​មុខ Samsung មាន​បំណង​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​​មួយ​ម៉ូដែល​ ជ្រក​ក្រោម​ត្រកូល Note តែ​មាន​លក្ខណៈ​ពិសេស​អាច​បត់បែន​អេក្រង់​បាន។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឲ្យ​ដឹងពី​​លោក Koh Dong-jin ប្រធាន​ផ្នែក​ទូរសព្ទ Samsung នៅ​ថ្ងៃ​ទី​១២​កញ្ញា​នេះ។

លោក Koh Dong-jin បញ្ជាក់​ថា បច្ចុប្បន្ន Samsung កំពុង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​លើ​បច្ចេកវិទ្យា​ថ្មី​នេះ។ ប៉ុន្តែ​បើ​បញ្ហា​មិន​អាច​ដោះស្រាយ​រួច​ទាន់​ពេល​នោះ​ទេ Samsung អាច​នឹង​រំកិល​កាល​បរិច្ឆេទ​​បញ្ចេញ​​ទៅ​ថ្ងៃ​ក្រោយ​​​ផ្សេង​ទៀត។ យ៉ាង​ណា​មិញ លោក Koh មិន​បាន​រៀបរាប់​ថា​បញ្ហា​នោះ​ជា​អ្វី​ឲ្យ​ប្រាកដ​​នោះ​ទេ៕

ប្រភព៖ ibtimes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;