OnePlus ចេញលិខិត​អញ្ជើញ​ភ្ញៀវ​នៅ​សប្ដាហ៍​ក្រោយ ត្រៀម​បង្ហាញ​ផលិតផល​​ថ្មី

  • 2017-09-12 13:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៧ OnePlus នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ត្រៀម​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន។

តាម​ការ​សន្និដ្ឋាន វា​អាច​ជា​ប្រភេទ​កំពូល​​ស្មាតហ្វូន OnePlus 5 Special Edition (ផលិតផល​ពិសេស​មាន​កំណត់)។ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧​នេះ OnePlus ក៏​ធ្លាប់​បញ្ចេញ OnePlus 3T Special Edition ផង​ដែរ ដោយ​កាល​នោះ​ផលិត​តែ ២៥០​គ្រឿង​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ ព័ត៌មាន​លម្អិត​ពី​ព្រឹត្តិការណ៍​ដែល OnePlus គ្រោង​នឹង​ធ្វើ មិន​ត្រូវ​លាត​ត្រដាង​ឲ្យ​ដឹង​ច្បាស់​នោះ​ទេ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;