ចិន នឹង​ជួយ​កម្ពុជា រៀបចំ​ពិព័រណ៍​ចិន-អាស៊ាន នៅ​ឆ្នាំ​ក្រោយ ឲ្យ​ជោគជ័យ​ខ្លាំង​បំផុត

  • 2017-09-13 00:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Chen Wu អភិបាល​ខេត្ត​ក្វាងស៊ី បាន​បញ្ជាក់​ថា លោក​នឹង​រៀបចំ​គណៈប្រតិភូ​ចុះ​ទៅ​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​កម្ពុជា ដើម្បី​រៀបចំ​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី១៥ នៅ​ឆ្នាំ​២០១៨ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​កិត្តិយស ឲ្យ​មាន​លក្ខណៈ​ពិសេស និង​ជោគជ័យ​ខ្លាំង​បំផុត។ ការ​បញ្ជាក់​របស់​អភិបាលខេត្ត​ក្វាងស៊ី បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នៅ Lyuan Resort កាលពី​ថ្ងៃ​ទី១២ កញ្ញា ម្សិលមិញ។

សម្តេច ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​លោក Chen Wu អភិបាល​ខេត្ត​ក្វាងស៊ី
លោក​អភិបាល​ខេត្ត​ក្វាងស៊ី បាន​បន្ថែម​ទៀត​ថា ទាំង​អស់​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​ទំនាក់ទំនង​កម្ពុជា-​ក្វាងស៊ី ឲ្យ​រឹងមាំ​ល្អ និង​រវាង​កម្ពុជា និង​ចិន ឲ្យ​កាន់​តែ​ខ្លាំង និង​រឹងមាំ​ថែម​ទៀត។

នៅ​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​កិត្តិយស​នៃ​ពិព័រណ៍​ចិន-​អាស៊ាន​លើក​ទី១៥ ស្រប​គ្នា​នឹង​ខួប​លើក​ទី ៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​ចិន និង​ខួប ១៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​ចិន-​អាស៊ាន ផង​ដែរ។

ក្នុង​ជំនួប​នោះ លោក​អភិបាល​ខេត្ត​​ក្វាងស៊ី ក៏​បាន​ប្រគល់​អំណោយ​ចំនួន ១​លាន​ដុល្លារ​ដល់ សម្តេច​តេជោ ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ​កម្ពុជា​ផង​ដែរ៕

ការ​សម្ដែង​សិល្បៈ​របស់​កម្ពុជា នៅ​ក្នុង​​ពិព័រណ៍​ចិន-​អាស៊ាន​លើក​ទី១៤

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;