Messi ជួយ Barca បំបាក់ Juventus នៅថ្ងៃ​បើកឆាក Champions League

  • 2017-09-13 01:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​អ្នកមាន​បុណ្យ​ Barcelona បាន​បំបាក់​ក្រុម​មកពី​អ៊ីតាលី Juventus ក្នុង​លទ្ធផល ៣-០ នៅថ្ងៃ​បើក​ឆាក វគ្គសន្សំ​ពិន្ទុ​ក្នុង​ពូល D នៃ​ពាន​រង្វាន់ UEFA Champions League កាលពី​យប់មិញ។ ៣គ្រាប់​របស់ Barca ក្នុង​នោះ ២គ្រាប់​ធ្វើបាន​ដោយ Messi នៅ​នាទី ៤៥ និង ៦៩ និង១​គ្រាប់ទៀត​ធ្វើបាន​ដោយ Rakisic នៅនាទី​៥៦។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Barcelona ឈរលើ​កំពូល​តារាង មាន ៣​ពិន្ទុ ស្មើ Sporting ដែលយក​ឈ្នះ Olympiakos (៣-២) តែមាន​គ្រាប់​បាល់​ច្រើនជាង។ ចំណែក Juventus ក្រោយចាញ់​ការប្រកួតនេះ ស្ថិតនៅ​បាត​តារាង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;