ស្ថានទូត​រុស្ស៊ី បង្ហោះ​ថា ភ្នំ​អេវើរ៉េស ស្ថិតក្នុង​ដែនដី​​ខ្លួន

  • 2017-09-13 04:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អង់គ្លេស បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម របស់ខ្លួន​កាលពី​ថ្ងៃទី១១​កញ្ញា​ថា ភ្នំអេវើរ៉េស (Everest) ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ស្ថិតក្នុង​ប្រទេស​រុស្ស៊ី។

ស្ថានទូត​រុស្ស៊ី​នេះ បាន​បង្ហោះ Twitter ដោយមាន​រូបភ្នំ​គ្រប​ដណ្តប់​ដោយ​ទឹកកក និងបាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «អរុណ​សួរស្តី! (ភ្នំអេវើរ៉េស, រុស្ស៊ី)។ ប៉ុន្តែ​ក្រោយ​មក ការ​បង្ហោះ​នេះ ក៏​ត្រូវបាន​លុបចេញ​វិញ។

សូម​បញ្ជាក់​ថា ភ្នំអេវើរ៉េស មាន​កម្ពស់ ៨៨៤៨​ម៉ែត្រ ស្ថិតនៅ​ចន្លោះ​ប្រទេស​នេប៉ាល់ និង​តំបន់​ទីបេ ប្រទេស​ចិន។

ស្ថានទូត​រុស្ស៊ី បាន​បញ្ជាក់​ប្រាប់ Newsweek ថា នោះ​គ្រាន់តែ​ជា​កំហុស​បច្ចេកទេស​ប៉ុណ្ណោះ។ «ជាការ​ពិត ភ្នំអេវើរ៉េស មិនស្ថិត​ក្នុង​ដែនដី​រុស្ស៊ី​ឡើយ»៕

ប្រភព៖ Newsweek ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;