លោកស្រី អ៊ុងសាន ស៊ូជី មិន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ទេ

  • 2017-09-13 04:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នឹង​មិន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូយ៉ក នា​ខែ​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៧។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា ២០១៧​នេះ។

ទោះយ៉ាងណា​អ្នកនាំពាក្យ​រូប​នោះ ពុំ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​មូលហេតុ ដែល​លោកស្រី អ៊ុងសាន ស៊ូជី មិន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ លោក​លើក​ឡើង​ថា "លោកស្រី​មិន​ដែល​ខ្លាច​ការ​ប្រឈម​មុខ​នឹង​ការ​រិះគន់ ឬ​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ឡើយ។ លោកស្រី​ប្រហែល​មាន​បញ្ហា​ជាច្រើន​នៅ​ក្នុង​ប្រទេស ដើម្បី​ដោះស្រាយ"។

ការ​មិន​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នេះ គឺ​ក្រោយ​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​សា​ជា​ថ្មី រវាង​កងទ័ព​មីយ៉ាន់ម៉ា និង​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ាង ដែល​បណ្ដាល​ឲ្យ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ប្រមាណ ៣៧០ ០០០​នាក់ បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដេស។ ក្រោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​នេះ លោកស្រី អ៊ុងសាន សូជី ក៏​បាន​ទទួល​ការ​រិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស និង​សហគមន៍​អន្តរជាតិ​យ៉ាង​ចាស់​ដៃ​ផង​ដែរ៕

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ភៀស​ខ្លួន​ទៅ​បង់ក្លាដេស

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;