អាមេរិក ជំពាក់​បំណុល​បរទេស ២០​ទ្រីលាន​ដុល្លារ

  • 2017-09-13 04:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រតនាគារ​ជាតិ​អាមេរិក បាន​បង្ហាញ​តួ​លេខ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បំណុល​ដែល​សហរដ្ឋ​អាមេរិក​ជំពាក់​ប្រទេស​ដទៃ កើន​ដល់ ២០​ទ្រីលាន​ដុល្លារ​ហើយ។ នេះ​ជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក។

បំណុល​ដ៏​ច្រើន​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​នីមួយៗ ឬ​ក្នុង​ម្នាក់ៗ ជំពាក់​បរទេស​ចំនួន ៦២ ០០០​ដុល្លារ។ រតនាគារ​ជាតិ​អាមេរិក បញ្ជាក់​ថា កម្ចី ១៤​ទ្រីលាន​ដុល្លារ ត្រូវ​បាន​ប្រើប្រាស់​ដោយ​សាធារណជន ខណៈ​នៅ​សល់​ជិត ៦​ទ្រីលាន​ដុល្លារ​ទៀត ប្រើប្រាស់​ដោយ​រដ្ឋាភិបាល។

ចាប់​តាំង​ពី​លោក ដូណាល់ ត្រាំ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​២០ មករា ២០១៧ អាមេរិក​កើន​បំណុល​ប្រមាណ ២១៥​ពាន់​លាន​ដុល្លារ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;