​ក្រុម​អត្តពលិក​ជនពិការ ទៅ​ចូលរួម​កីឡា ASEAN Para Games ​ថ្ងៃ​នេះ

  • 2017-09-13 04:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រតិភូ គ្រូ​បង្វឹក គ្រូ​ជំនួយ និង​ក្រុម​អត្តពលិក​ជន​ពិការ​ចំនួន ១០១​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា ASEAN Para Games លើក​ទី៩ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

គណៈកម្មាធិការ​ប៉ារ៉ា​អូឡាំពិក​កម្ពុជា បាន​បញ្ជូន​ក្រុម​អត្តពលិក​ជនពិការ ទៅ​ប្រកួត​ចំនួន ១០​ប្រភេទ​កីឡា រួមមាន កីឡា​អត្តពលកម្ម, បាញ់​ធ្នូ, Boccia, បាល់បោះ, លើក​ទម្ងន់, បាល់ទះ, ហែលទឹក, វាយ​កូន​ឃ្លី​លើ​តុ Tenping Bowling និង បាល់ទាត់​ជន​ពិការ​ចលនា​ខួរ​ក្បាល៕

ប្រភព៖ Looking Today ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;