ឥទ្ធិពល​ព្យុះ​ទីហ្វុង នឹង​ធ្វើ​ឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ច្រើន និង​​ខ្យល់​បោកបក់​ខ្លាំង​លើ​ផ្ទៃ​សមុទ្រ

  • 2017-09-13 05:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​ថា កាលពី​រំលង​អាធ្រាត្រ​យប់មិញ​នេះ មាន​កូន​ព្យុះ​មួយ​ឈ្មោះ Doksuri បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន ចូល​ទៅ​ក្នុង​សមុទ្រ​ចខាង​ត្បូង។ កូន​ព្យុះ​មួយ​នេះ នឹង​បង្កើន​ឥទ្ធិពល​ទៅ​ជា​ព្យុះ​ទីហ្វុង រួច​បន្ត​ដំណើរ​ចូល​មក​កាន់​ឈូង​សមុទ្រ​តុងកឹង មុន​ទៅ​ដល់​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម នា​យប់​ថ្ងៃ​ទី១៦ កញ្ញា។

ក្រសួង​ធនធាន​ទឹក បាន​បញ្ជាក់ថា លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថានភាព​ដូចខាងក្រោម៖

  • តំបន់វាល​ទំនាប៖ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​ធម្យម​ទៅ​ច្រើន ក្នុង​នោះ​ខេត្ត​សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃ​ទី១៦ ដល់ថ្ងៃ​ទី១៩ ខែកញ្ញា។

  • តំបន់​ខ្ពង់រាប និង​តំបន់ជួរ​ភ្នំ​ដងរែក៖ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់​ពីថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី១៩ ខែ​កញ្ញា។

  • តំបន់​មាត់​សមុទ្រ៖ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៨ ខែ​កញ្ញា។

ក្រសួង​ធនធាន​ទឹក ក៏​បាន​ប្រកាស​ឲ្យអ្នក​នេសាទ​សមុទ្រ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ ដោយសារ​លើ​ផ្ទៃសមុទ្រ​នឹង​មាន​ខ្យល់បក់​បោក​ខ្លាំង និងមាន​រលក​ខ្ពស់ៗ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់ថ្ងៃ​ទី១៧ ខែ​កញ្ញា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;