សង្កាត់​ជាច្រើន នឹងត្រូវ​ដាច់ភ្លើង ចាប់ពី​ថ្ងៃស្អែក

  • 2017-09-13 06:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៧​កញ្ញា ឆ្នាំ២០១៧ ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

តំបន់ និង​ពេលវេលា​ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន

១. ថ្ងៃទី​១៤ កញ្ញា៖ សង្កាត់​ជ្រោយចង្វារ ចោមចៅទី២ និង​ព្រែកប្រា ចាប់​ពី​ម៉ោង ៩ព្រឹក ដល់ ៤ល្ងាច។

២. ថ្ងៃទី​១៥ កញ្ញា៖ សង្កាត់​សំរោង​ក្រោម ចោមចៅទី១ និង​ភ្នំពេញថ្មី ចាប់​ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១រសៀល។

៣. ថ្ងៃទី​១៦ កញ្ញា៖ សង្កាត់​កាកាប​ទី២ ចាក់​អង្រែក្រោម ដើមមៀន ព្រែក​ឬស្សី តាខ្មៅ តាក្តុល និង​ព្រែកហូរ ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥ល្ងាច។

៤. ថ្ងៃទី​១៧ កញ្ញា៖ សង្កាត់​ស្រះចក និង​ជ្រោយ​ចង្វារ ចាប់ពី​ម៉ោង ៩ព្រឹក ដល់ម៉ោង ៤រ​សៀល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;