Ronaldo បាន​ចូល​លេង​ឲ្យ Real Madrid វិញ​ពេល​ប៉ះ APOEL យប់​នេះ

  • 2017-09-13 06:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Real Madrid នឹង​ទទួល​ក្រុម​ភ្ញៀវ APOEL ដើម្បី​ស្វែងរក​ជ័យជម្នះ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​វគ្គ​សន្សំ​ពិន្ទុ ពូល H ពាន​រង្វាន់ UEFA Champions League វេលា​ម៉ោង ១:៤៥ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

Cristiano Ronaldo នឹង​ត្រឡប់​មក​ជួយ​ក្រុម​វិញ ដោយ​ការ​ជាប់​ពិន័យ​ គឺ​សម្រាប់​តែ​ក្នុង​ក្របខ័ណ្ឌ La Liga ប៉ុណ្ណោះ។ លោក Zidane គ្រូ​បង្វឹក Real Madrid អាច​ប្រើ​ទម្រង់​លេង ៤-៣-៣ ខណៈ Isco លេង​នៅ​ស្លាប​ឆ្វេង Bale នៅ​ស្លាប​ស្ដាំ ចំណែក Ronaldo ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ។

កីឡាករ​ដែល​ទំនង​ជា​អាច​ចូល​លេង​យប់​នេះ

Real Madrid៖ អ្នក​ចាំទី (Keylor Navas); ខ្សែ​ការពារ (Carvajal, Varane, Ramos, Marcelo); ខ្សែ​បម្រើ (Casemiro, Kroos, Moric); ខ្សែ​ប្រយុទ្ធ (Isco, Ronaldo, Bale) ។

APOEL៖ អ្នកចាំទី (Waterman); ​ខ្សែ​ការពារ (Milanov, Rueda, Carlao, Lago); ​ខ្សែ​បម្រើ (Vinicius, Morais, Ebecilio, Oar, Alonefitis); ​ខ្សែ​ប្រយុទ្ធ (Camargo) ។

ការពិត​មួយ​ចំនួន

  • Real Madrid មិន​ធ្លាប់​ចាញ់​ក្នុង​ដី​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League ឡើយ ចាប់​តាំង​ពី​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០០៩។ កំណត់ត្រា​ប្រកួត​ក្នុង​ផ្ទះ​ចាប់​តាំង​ពី​ឆ្នាំ​ដដែល Real Madrid ធ្លាប់​ឈ្នះ​២០ និង​ស្មើ ២ ។

  • APOEL ​ធ្លាប់​ចាញ់​ ៥​ប្រកួត ក្នុង​ចំណោម ៧​ប្រកួត​នៅ​ក្រៅ​ដី ​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League ។

  • ប្រកួត ៨ដង​នៅ​ទឹកដី​អេស្ប៉ាញ APOEL ចាញ់ ៧​ដង និង​ស្មើ ១​ដង កាលពី​ឆ្នាំ​២០១០ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ៕

ប្រភព៖ Managingmadrid ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;