លោកស្រី Halimah Yacob ក្លាយ​ជា​ប្រធានាធិបតី​ស្រ្ដី​ដំបូង​របស់​សិង្ហបុរី

  • 2017-09-13 06:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Halimah Yacob ត្រូវ​បាន​ប្រកាស​ថា បាន​ក្លាយ​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សិង្ហបុរី ហើយ​នឹង​ចូល​ស្បថ​កាន់​តំណែង​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ស្អែក​នេះ។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​សិង្ហបុរី នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា​នេះ។

ក្នុង​ជំនួប​ជាមួយ​អ្នកគាំទ្រ​របស់​លោកស្រី នៅ​ព្រឹក​នេះ លោកស្រី Halimah Yacob បាន​ថ្លែង​អរគុណ​ប្រជាជន​សិង្ហបុរី និង​អំពាវនាវ​ឲ្យ​ប្រជាជន​សិង្ហបុរី​រួបរួម​គ្នា ក្នុង​សុន្ទរកថា​ជា​ភាសា​អង់គ្លេស និង​ភាសា​ម៉ាឡេ។

សូម​បញ្ជាក់​ថា មុន​ត្រូវ​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​សិង្ហបុរី លោកស្រី Halimah Yacob គឺ​ជា​ប្រធាន​សភា​សិង្ហបុរី៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;