គ្រូ​បណ្ដោះអាសន្ន នឹង​បន្ត​ដឹកនាំ​ក្រុម​វៀតណាម ប៉ះ​កម្ពុជា នៅ​ជើង​ទី​ពីរ

  • 2017-09-13 07:39:53
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក Mai Duc Chung គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​របស់​ក្រុម​ជម្រើស​ជាតិ​វៀតណាម ដែល​បាន​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​កម្ពុជា កាល​ពី​ប្រកួត​ទី​បី ដោយ​លទ្ធផល ១-២ នឹង​បន្ត​តួនាទី​របស់​លោក ជា​អ្នក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​វៀតណាម តទល់​នឹង​កម្ពុជា នៅ​ជើង​ទី​ពីរ។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម (VFF)។

VFF បាន​ប្រកាស​ថា ខ្លួន​មិន​ទាន់​រក​បាន​គ្រូ​បង្វឹក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នៅ​ឡើយ​ទេ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២​កញ្ញា។

«ការ​ប្រកួត​ជើង​ទី​ពីរ​ជាមួយ​កម្ពុជា ជា​ជំនួប​ដ៏​សំខាន់ ហើយ​វា​អាច​ប៉ះពាល់​ដល់​គម្រោង​របស់​ពួក​យើង​នៅ​ក្នុង​វគ្គ​ជម្រុះ 2019 Asian Cup ។ ការ​ប្រកួត​នឹង​ចូល​មក​ដល់ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ឡើយ ដូច្នេះ​ពួក​យើង​មិន​ទាន់​ទុក​ចិត្ត​លើ​គ្រូ​បង្វឹក​ថ្មី​នោះ​ទេ»។ នេះ​ជា​សម្ដី​របស់​អនុប្រធាន VFF លោក Tran Quoc Tuan ៕

សូម​បញ្ជាក់​ថា កម្ពុជា ត្រូវ​បន្ត​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​វៀតណាម ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ វគ្គ​សន្សំ​ពិន្ទុ ពូល C ជម្រុះ AFC Asian Cup នៅ​ក្នុង​ទឹកដី​វៀតណាម នា​ថ្ងៃ​ទី១០ ខែ​តុលា ខាងមុខ​នេះ៕


ប្រភព៖ Football Tribe ប្រែ​សម្រួល៖ លាភ.