រកឃើញអ្នកឈ្នះ ១០ម៉ឺនដុល្លារ ពីការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅហាណូយ
- 2017-09-13 08:02:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញអ្នកឈ្នះ ១០ម៉ឺនដុល្លារ ពីការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅហាណូយ
ចន្លោះមិនឃើញ
នៅចាំបានថា កាលពីខែមករា ដើមឆ្នាំ២០១៧ កន្លងទៅ វៀតណាមបានប្រកាសថាអ្នកណាដែលមានវិធីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅទីក្រុងហាណូយ នឹងទទួលបានប្រាក់រង្វាន់ ២០ម៉ឺនដុល្លារ ដោយសារតែរដ្ឋធានីរបស់ប្រទេសវៀតណាមមួយនេះ កំពុងជួបវិបត្តិកកស្ទះចរាចរណ៍ដ៏អាក្រក់។ ឥលូវនេះ អ្នកឈ្នះការប្រកួតប្រជែងនេះ ត្រូវបានរកឃើញហើយ។
លោក Ngo Manh Tuan អគ្គនាយករងនៃនាយកដ្ឋានដឹកជញ្ជូនរបស់វៀតណាម បានបញ្ជាក់ថា មិនមានអ្នកណាម្នាក់អាចឈ្នះប្រាក់រង្វាន់ធំ ២០ម៉ឺនដុល្លារនោះទេ ប៉ុន្តែមានអ្នកឈ្នះប្រាក់រង្វាន់លំដាប់ទី២ ចំនួន ១០ម៉ឺនដុល្លារ។ ចំណែក បេក្ខភាព៥ផ្សេងទៀត ទទួលបាន ២ម៉ឺន៥ពាន់ដុល្លារដូចគ្នា។
យ៉ាងណាក្ដី ផែនការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍របស់អ្នកឈ្នះប្រាក់រង្វាន់ទាំងនោះ ត្រូវរក្សាទុកជាអាថ៌កំបាំងសិននាពេលនេះ មុនពេលបង្ហាញជាសាធារណៈក្នុងសន្និសីទកាសែតនាពេលក្រោយ។
គួរបញ្ជាក់ថា ហាណូយ កំពុងជួបវិបត្តិកកស្ទះចរាចរណ៍ដ៏ស្មុគស្មាញ។ ស្ថិតិបង្ហាញថា ទីក្រុងនេះ មានយានយន្ត ៥,៥លានគ្រឿង កំពុងចរាចរណ៍លើដងផ្លូវ ដែលក្នុងនោះ មានម៉ូតូដល់ទៅជាង ៥លានគ្រឿង។ តួលេខនេះ រំពឹងថានឹងកើនឡើងដល់ជាង ៨,៦លានគ្រឿងនៅឆ្នាំ ២០១៥ (ម៉ូតូ ៧,៣លានគ្រឿង, រថយន្ត ១,៣លានគ្រឿង)៕