ស្ត្រី​ម្នាក់​បណ្ដុះ​ក្រចក​ដៃប្រវែង​ជិត ៦ម៉ែត្រ បំបែក​កំណត់ត្រា​ពិភពលោក

  • 2017-09-13 08:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី Ayanna Williams មាន​វ័យ​៦០​ឆ្នាំ បាន​ជាប់​កំណត់​ត្រា​ពិភពលោក​ថ្មី Guiness World Records 2018 ក៏​ព្រោះ​តែ​មាន​ក្រចក​ដៃ​វែង​ជាង​គេ​បង្អស់។

ស្ត្រី​សញ្ជាតិ​អាមេរិក​រូប​នេះ បញ្ជាក់​ថា គាត់​បាន​ចំណាយ​ពេល​ជិត ២៣​ឆ្នាំ​ឯណោះ ក្នុង​ការ​បណ្ដុះ​ក្រចក​ដៃ​ទម្រាំ​បាន​ប្រវែង​ជា​សរុប (ក្រចក​ទាំង​អស់) ៥,៧៦​ម៉ែត្រ។ ដើម្បី​ថែរក្សា​ក្រចក លោក​ស្រី Ayanna បាន​បោះបង់​ចោល​ការងារ​មួយ​ចំនួន​ដូចជា ការ​លាង​ចាន ឬ​ការ​ប្រើ​សាប៊ូ​មាន​ជាតិ​កាត់ ជា​ដើម។

សម្រាប់​ការងារ​ដទៃ​ទៀត​ជា​ប្រចាំ​ថ្ងៃ មិន​មែន​ជា​បញ្ហា​ចោទ​ចំពោះ​លោក​ស្រី​ឡើយ លើក​លែង​តែ​ការ​​លើក​ស្លៀក​ខោ​ប៉ុណ្ណោះ៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;