ក្រសួង​មហាផ្ទៃ នឹង​បង្កើត​ក្រុម​ចល័ត ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី

  • 2017-09-13 08:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ក្រសួង​នឹង​បង្កើត​ក្រុម​ចល័ត​ចុះ​ទៅ​តាម​ភូមិ ឃុំ ឬ​មូលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​គ្រប់ ១០​លាន​នាក់​នៅ​ក្នុង​ឆ្នាំ២០១៧។ ការ​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​ស្តី​ពី​ការ​បង្កើត​យន្តការ​ច្រកចេញ​ចូល​តែ​មួយ និង​ការ​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ។

រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​បន្ត​ថា ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ និង​អ្នក​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់ ឲ្យ​មក​ប្តូរ​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ទាំងអស់។

មក​ដល់​ពេល​នេះ ក្រសួង​បាន​ធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ​ជាង ៩​លាន ៥​សែន​នាក់​ហើយ នៅ​សល់​តែ​ប្រមាណ​ជា ៥​សែន​នាក់​ជាង​តែ​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​ធ្វើ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;