រដ្ឋបាល​រាជធានី នឹង​សង់រូប​សំណាក កវី ក្រម ង៉ុយ នៅ​រង្វង់​មូល​ ក្នុង​សង្កាត់​កំបូល

  • 2017-09-13 08:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោងនឹង​សាងសង់​រូប​សំណាក កវី ភិរម្យ ង៉ុយ នៅ​ចំណុច​ប្រសព្វ​រង្វង់មូល ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ ដែលជា​ស្រុក​កំណើត​របស់​អ្នកប្រាជ្ញ​រូប​នេះ​ផ្ទាល់។ ការសង់​រូប​សំណាក​នេះ គឺ​ដើម្បី​រម្លឹក​ដល់​គុណ​ដល់​កវី ភិរម្យ ង៉ុយ។ នេះ​បើតាម​ការ​ចេញផ្សាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី១៣​កញ្ញា​នេះ។

គួរ​បញ្ជាក់​ថា នៅ​សួនច្បារ​ទល់មុខ​សណ្ឋាគារ កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ក៏​មាន​រូប​សំណាក​របស់​កវី ក្រម ង៉ុយ ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;