UEFA ចាត់វិធានការ​លើ Basel ដូច AFC ធ្វើ​ចំពោះ​អ្នកគាំទ្រ​វៀតណាម ពេល​ប៉ះ​កម្ពុជា​ដែរ

  • 2017-09-13 13:20:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) បាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ទង្វើ​របស់​ក្រុម​អ្នកគាំទ្រ Basel ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ Manchester United នៅ​វគ្គ​សន្សំ​ពិន្ទុ ពានរង្វាន់ UEFA Champions League កាលពី​យប់មិញ ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Old Trafford ។

ក្នុង​ជំនួប​ដែល​ក្រុម​ម្ចាស់ផ្ទះ Man Utd យក​ឈ្នះ​ដោយ​លទ្ធផល ៣-០ អ្នក​គាំទ្រ​របស់ Basel ដែល​មាន​ប្រភព​មកពី​ប្រទេស​ស្វីស បាន​នាំគ្នា​ដុត​កាំជ្រួច ក្រោយពី​កញ្ចែ ៩០​នាទី​នៃ​ការ​ប្រកួត​ត្រូវ​បាន​បន្លឺ​សំឡេង​ឡើង។ ទង្វើ​នេះ គឺ​ផ្ទុយ​ពី​វិន័យ ដែល​ត្រូវ​ចាត់​វិធានការ​ដោយ​គណៈកម្មាធិការ​វិន័យ សីលធម៌ និង​ការ​គ្រប់គ្រង​របស់ UEFA ។ ចំពោះ​ការ​ពិន័យ​យ៉ាងណា ​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ផ្លូវការ​ពី UEFA នៅ​ឡើយ​ទេ។

តំបន់អ្នក​គាំទ្រ​ Basel

ស្រដៀង​គ្នា​នេះ​ដែរ សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) បាន​បើក​ការ​ស៊ើបអង្កេត​ ដើម្បី​ដាក់​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ១ម៉ឺន​ដុល្លារ ទៅ​លើ​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម បន្ទាប់ពី​អ្នកគាំទ្រ​របស់​ខ្លួន បាន​ដុត​កាំជ្រួច​នៅ​តំបន់​អ្នកគាំទ្រ ក្រោយពី​ក្រុម​ជម្រើស​ជាតិ​វៀតណាម ស៊ុត​បញ្ចូល​គ្រាប់​ទី​មួយ​មក​លើ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ក្នុង​ការ​ប្រកួត​វគ្គជម្រុះ AFC Asian Cup 2019 កន្លង​ទៅ ដែល​ក្រុម​ភ្ញៀវ​វៀតណាម​យក​ឈ្នះ​ដោយ​លទ្ធផល ១-២ ៕

អ្នកគាំទ្រវៀតណាមដុតកាំជ្រួច ក្រោយក្រុមរបស់ខ្លួនស៊ុតចូលគ្រាប់ទីមួយ ពេលជួបកម្ពុជា

ចុចអាន វៀតណាម អាចនឹង​រង​ពិន័យ ១ម៉ឺន​ដុល្លារ ដោយសារ​អ្នក​គាំទ្រ​របស់​ខ្លួន ពេល​ប្រកួត​ជាមួយ​កម្ពុជា


ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.