រក​ឃើញ ៤ក្រុម​ឡើង​ទៅ​ដំណាក់កាល​ទី៥ Hun Sen Cup

  • 2017-09-14 02:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​រង្វាន់ Hun Sen Cup 2017 បាន​រកឃើញ ៤​ក្រុម ដែល​ត្រូវឡើង​ទៅ​លេង​ជុំ​ទី៥ ឬ ​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ហើយ គឺ ​ណាហ្គាវើល អគ្គិសនី​កម្ពុជា បឹង​កេត និង ក្រសួង​ការពារជាតិ បន្ទាប់ពី​ការ​ប្រកួត​ចំនួន ៣​គូ​កាលពី​ម្សិលមិញ។

នៅ​ជើង​ទី​ពីរ ណាហ្គាវើល បាន​យក​ឈ្នះ​ក្រុម​ខេត្ត​ស្វាយរៀង ក្នុង​លទ្ធផល ១-៣, អគ្គិសនី​កម្ពុជា ចាញ់ Cambodian Tiger ២-៤ និង បឹងកេត បាន​លត់​ខេត្ត​ឧត្តរមានជ័យ ក្នុង​លទ្ធផល ២-៨ ។ កាលពី​ជើង​ទី​មួយ ណាហ្គាវើល បាន​យក​ឈ្នះ​ស្វាយរៀង ១៤-០, អគ្គិសនី​កម្ពុជា យក​ឈ្នះ Cambodian Tiger ៣-០ ខណៈ​បឹងកេត យក​ឈ្នះ​ឧត្តរមានជ័យ ១៤-១។

ដូច្នេះ សរុប​ទាំងពីរ​ជើង ណាហ្គាវើល ១៧-១ ស្វាយរៀង, អគ្គិសនី​កម្ពុជា ៥-៤ Cambodian Tiger និង បឹងកេត ២២-៣ ឧត្តរមានជ័យ។

សូម​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ក្រុម​ខេត្ត​ស្ទឹងត្រែង​ដក​ខ្លួន​ នៅ​ជើង​ទី​ពីរ​។

នៅ​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧ នឹង​មាន​ការ​ប្រកួត​ដើម្បី​ស្វែង​រក ៤​ក្រុម​ទៀត​ទៅ​វគ្គ ៨​ក្រុម​ចុង​ក្រោយ។ ក្នុង​នោះ​មាន​ការ​ប្រកួត ខេត្ត​កំពត Vs ព្រះខ័នរាជ​ស្វាយរៀង, សាលា​បាល់ទាត់​ជាតិ Vs ភ្នំពេញ​ក្រោន, Soltilo Angkor Vs ប៉ូលិស, គិរីវង់​សុខសែនជ័យ Vs អាស៊ី​អឺរ៉ុប៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;