ខេត្តចំនួន​២​របស់​កម្ពុជា ទទួល​បាន​ពាន​រង្វាន់​អាស៊ាន​ផ្នែក​បរិស្ថាន

  • 2017-09-14 02:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត​កែប និង​ខេត្ត​ពោធិ៍សាត់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ប្រកាស​ប្រគល់​ជូន​នូវ​​ពាន​រង្វាន់​អាស៊ាន​ទាក់ទង​នឹង​ផ្នែក​បរិស្ថាន។

ពិធី​ប្រគល់​ពាន​រង្វាន់ បាន​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ប្រទេស​ព្រុយណេ ក្នុង​ឱកាស នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ទី​នោះ។ ខេត្ត​ពោធិ៍សាត់ ទទួល​ពាន​រង្វាន់​អាស៊ាន ផ្នែក​និរន្តរភាព​ទឹក​ស្អាត។ ដោយ​ឡែក ខេត្ត​កែប ទទួល​ពាន​រង្វាន់​ទី​ក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;