ស្ថានទូត​អាមេរិក ចេញ​សារ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​កម្ពុជា ប្រុង​ប្រយ័ត្ន

  • 2017-09-14 02:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ម្សិលមិញ បាន​ចេញ​សារ​សន្តិសុខ​ដាស់​តឿន​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​រស់នៅ ឬ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ឲ្យ​ប្រុងប្រយ័ត្ន ដោយសារ​ការ​កើន​ឡើង​ភាព​តានតឹង និង​វោហារសាស្ត្រ​ប្រឆាំង​អាមេរិក។

ស្ថានទូត​អាមេរិក​បញ្ជាក់​ថា សារ​សន្ដិសុខ​នេះ គឺ​ដើម្បី​ដាស់​តឿន​ពលរដ្ឋ​អាមេរិក ដែល​រស់នៅ ឬ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ពី​ការ​វិវត្ត​ថ្មីៗ ដូចជា​ការ​ចាប់ខ្លួន​អ្នក​នយោបាយ ការ​បណ្តេញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិក និង​បុគ្គលិក​បរទេស​របស់​ខ្លួន និង​វោហារសាស្ត្រ​ប្រឆាំង​នឹង​ជនជាតិ​អាមេរិក​ដោយ​មន្ត្រី ដែល​អាច​បង្កើន​ភាព​តាន​តឹង​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស។

ស្ថានទូត​អាមេរិក​បញ្ជាក់ទៀត​​ថា ទោះបី​ស្ថានទូត​មិន​មាន​ព័ត៌មាន​ច្បាស់លាស់​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម ឬ​បញ្ហា​សន្តិសុខ ដែល​បាន​គ្រោង​ទុក​នៅ​ពេល​នេះ​ក៏​ដោយ ស្ថានទូត​ស្នើ​ពលរដ្ឋ​អាមេរិក​ទាំង​អស់​ឱ្យ​ប្រុង​ប្រយ័ត្ន។

ជា​មួយ​គ្នា​នេះ​ផង​ដែរ ស្ថានទូត​អាមេរិក​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន ជៀសវាង​ហ្វូង​មនុស្ស​យ៉ាង​ច្រើន ហើយ​ចាកចេញ​ភ្លាមៗ​នៅ​កន្លែង​ដែល​ហ្វូង​មនុស្ស​កំពុង​ប្រមូលផ្ដុំ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;