ក្រសួង​សាធារណការ គ្រោង​សង់​ផ្លូវ៤​គន្លង ឆ្លងកាត់​ផ្លូវជាតិ​ចំនួន ៥

  • 2017-09-14 02:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ មានផ្លូវ​​៤គន្លង ដោយភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ទំនប់​កប់ស្រូវ ឆ្លងកាត់​ផ្លូវជាតិ​លេខ៤ ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ និង​បញ្ចប់​ត្រឹម​ផ្លូវជាតិ​លេខ១។ នេះបើ​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​សាធារណការ កាលពី​ថ្ងៃទី១៣​កញ្ញា។

កាលពី​ព្រឹក​ម្សិលមិញ​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​គណៈ​ប្រតិភូ ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ភូមិសាស្រ្ត​ជាក់ស្តែង ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់​ក្រុងទី៣ កំណាត់​ផ្លូវ​ទីមួយ​នេះ។

គម្រោង​ផ្លូវនេះ មាន​ប្រវែង​សរុប​ចំនួន ៥២​គីឡូម៉ែត្រ ធ្វើពី​បេតុង​សរសៃដែក ដែល​ក្នុងនោះ​ ៤៧​គីឡូម៉ែត្រ​ជាផ្លូវ ៤គន្លង (២ទៅ ២មក) មាន​ទទឹង​ប្រវែង ២៥ម៉ែត្រ ចំណែក​៥គីឡូម៉ែត្រ​ទៀត មាន ២គន្លង​សម្រាប់​ចូលទៅ​កាន់​កំពង់ផែ។

ក្រសួង​សាធារណការ បញ្ជាក់​ថា ផ្លូវនេះ​មាន​អត្ថប្រយោជន៍​ក្នុងការ​ជួយ​កាត់​បន្ថយការ​កកស្ទះ​ចរាចរណ៍ ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើ​ដំណើរ ជា​ពិសេស​ជួយ​បញ្ចៀស​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ទីក្រុង និងការ​តភ្ជាប់​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;