Pogba អវត្តមាន​ជិត​១ខែ ដោយសារ​របួស

  • 2017-09-14 03:01:29
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែបម្រើ Paul Pogba របស់​ក្រុម Manchester United ប្រហែល​ជា​មិន​អាច​ចូល​លេង ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុម Liverpool នៅ​ពាក់​កណ្ដាល​ខែ​តុលា ខាងមុខ​នេះ នៅ​សប្ដាហ៍​ទី​៨ លីគ​កំពូល​អង់គ្លេស ដោយសារ​បញ្ហា​របួស​សរសៃ។

ដំណឹង​នេះ មាន​ន័យ​ថា Pogba ទំនងជា​ត្រូវ​អវត្តមាន​ពី​ក្រុម​បិសាច​ក្រហម​ចំនួន ៦​ប្រកួត ក្នុង​នោះ​មាន ការ​ប្រកួត Premier League ចំនួន ៤​ប្រកួត, UEFA Champions League ១​ប្រកួត និង​ពាន​រង្វាន់ Carabao Cup ចំនួន ១​ប្រកួត។

កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ បាន​ទទួល​រង​របួស​នៅ​អំឡុង​ជំនួប​ជាមួយ​ក្រុម Basel កាលពី​ម្សិលមិញ ដែល Man Utd យក​ឈ្នះ​ដោយ​លទ្ធផល ៣-០។ រូបគេ​ត្រូវ​បាន​ឃើញ​កាន់​ឈើ​ច្រត់ ពេល​ចាកចេញ​ពី​កីឡដ្ឋាន Old Traffrod។

នេះ​ជា​លើក​ទី​ពីរ​របស់ Pogba ដែល​ទទួល​រង​របួស​បែប​នេះ ក្រោយ​ការ​​ផ្ទេរ​ពី Juventus ទៅ​កាន់​ក្រុម​បិសាច​ក្រហម កាល​ពី​ឆ្នាំ​ទៅ។ របួស​លើក​ទី​មួយ​នោះ បាន​កើត​ឡើង​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៦ ដែល​ធ្វើឲ្យ​រូបគេ​ត្រូវ​អវត្តមាន​ចំនួន ៣​ប្រកួត៕


ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.