ក្រសួង​ការបរទេស​កម្ពុជា ខកចិត្ត​នឹង​សេចក្ដីថ្លែងការណ៍​របស់​ឧត្តម​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN

  • 2017-09-14 03:15:43
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រសួង​ការបរទេស​កម្ពុជា បាន​សម្ដែង​ការ​ខក​ចិត្ត​នឹង​សេចក្ដីថ្លែងការណ៍​របស់​ឧត្ដម​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១១ ខែ​កញ្ញា ២០១៧ ចំពោះ​វិធានការ​ផ្ទៃក្នុង​នា​ពេល​ថ្មីៗ​នេះ ប្រកាន់​យក​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា​នេះ។

លោក Zeid Ra'ad Al Hussein ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ

ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​របស់​ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ទោះ​បី​ជា​មាន​ការ​ពន្យល់​ជាច្រើន​លើក​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តុលាការ និង​រដ្ឋសភា​យ៉ាង​ណា​ក៏​ដោយ ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​ដែល​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស បាន​ធ្វើការ​ចោទ​ប្រកាន់​ដោយ​ផ្ដោត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ទិដ្ឋភាព​ច្បាប់ ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​របស់​បុគ្គល និង​ស្ថាប័ន​នានា ប្រឆាំង​នឹង​ច្បាប់​ដែល​នៅ​មាន​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា៕


អត្ថបទ៖ សោភា