Audi គ្រោង​ចេញ​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​១០០% គ្មាន​ដៃ​ចង្កូត

  • 2017-09-14 03:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត Audi បាន​បញ្ចេញ​គំនិត​​ថ្មី​ក្នុង​ការ​បង្កើត​ឲ្យ​មាន​រថយន្ត​គ្មាន​មនុស្ស​ពេញ​លក្ខណៈ​មួយ​ឈ្មោះ​ថា Aicon ក្នុង​ប្រទេស​អាល្លឺម៉ង់។

នៅ​ក្នុង Aicon នឹង​គ្មាន​ឡើយ​នូវ​ដៃ​ចង្កូត​រថយន្ត និង​ហ្វ្រាំង​ជើង ដូច​រថយន្ត​ធម្មតា​នោះ​ទេ ពោល​គឺ​វា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិ​១០០% មិន​ចាំបាច់​មាន​អ្នក​បញ្ជា។ មួយ​វិញ​ទៀត វា​ជា​ប្រភេទ​រថយន្ត​អគ្គិសនី ដែល​ការ​សាក​ថាមពល​ពេញ​ម្ដង អាច​ជិះ​បាន​ចម្ងាយ​ដល់​ទៅ ៨០០​គីឡូម៉ែត្រ​ឯណោះ។ Aicon មាន​ទ្វារ​ចំនួន ៤ មាន​ប្រភេទ​កៅអី 2x2 អាច​អង្គុយ​គ្នា​៤នាក់​ក៏​បាន ២​នាក់​ក៏​បាន (លាត​កៅអី​សន្ធឹង​ទៅ​ក្រោយ​បាន)។

យ៉ាង​ណា​មិញ Audi មិន​បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​នៃ​ការ​បង្កើត​ឲ្យ​វា​ក្លាយ​ជា​ការ​ពិត​ទេ៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;