ឥណ្ឌា-ជប៉ុន ចុះ​កិច្ច​ព្រមព្រៀង​ទិញ​​យន្តហោះ និង​រឹត​ចំណង​វិស័យ​យោធា-នុយក្លេអ៊ែរ

  • 2017-09-14 03:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឥណ្ឌា នឹង​សម្រេច​ចុះ​កិច្ចព្រមព្រៀង​ក្នុងការ​ទិញ​យន្តហោះ US-2 ពី​ប្រទេស​ជប៉ុន ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន នៅ​ឥណ្ឌា ពីថ្ងៃទី​១៣-១៤​កញ្ញា។ ឥណ្ឌា គ្រោងទិញ​យន្តហោះ​នេះ ១២​គ្រឿង សម្រាប់​កងទ័ព​ជើងទឹក និង​១៨គ្រឿង​ទៀត គឺជា​ការ​ផលិត​រួមគ្នា​របស់​ភាគី​ទាំង២ នៅ​ឥណ្ឌា។

យន្តហោះ US-2 amphibious របស់ជប៉ុន
ក្រៅពី​នេះ ឥណ្ឌា និង​ជប៉ុន ក៏​ត្រូវបាន​​រំពឹង​ថា នឹង​រឹត​បន្តឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​យោធា និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ផងដែរ។ ដើម្បី​បញ្ចប់​នូវ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល ឥណ្ឌា កំពុង​ស្វែងរក​ការ​សហការ​រវាង​ក្រុមហ៊ុន​នុយក្លេអ៊ែរ​ នៃ​ប្រទេស​ទាំង២។

ដំណើរ​ទស្សនកិច្ច​របស់​លោក អាបេ មកកាន់​ឥណ្ឌា ក៏​ដោយសារតែ​ប្រទេស​ទាំង២ មានក្តី​បារម្ភ​ចំពោះ​ប្រទេស​ជិតខាង​រៀងៗខ្លួន​ផងដែរ ជា​ពិសេស​ជប៉ុន មានការ​ព្រួយ​បារម្ភ​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​បន្តបន្ទាប់​របស់​កូរ៉េ​ខាងជើង ដូច្នេះ​ជប៉ុន ត្រូវការ​ដៃគូ​យុទ្ធសាស្រ្ត​យោធា ជា​ចាំបាច់។

លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា (ឆ្វេង) និងលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន (ស្តាំ)

ឥណ្ឌា និង​ជប៉ុន ចង់ដើរ​តួនាទី​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ នៅ​អាស៊ី និង​អាហ្វ្រិក ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន ដែល​ធ្វើឡើង​តាម​រយៈ​គម្រោង «ខ្សែ​ក្រវ៉ាត់១ វិថី១» នោះ​ជាដើម៕

ប្រភព៖ Indiatimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;