ដូណាល់ ត្រាំ ចេញ​បញ្ជា​មិន​ឲ្យ​លក់​បន្ទះ​ឈីប ទៅ​ឲ្យ​​ប្រទេស​ចិន

  • 2017-09-14 04:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា ម្សិលមិញ បាន​ចេញ​បញ្ជា​មិន​ឲ្យ​ក្រុមហ៊ុន Canyon Bridge លក់​បន្ទះ​ឈីប ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ ឲ្យ​ទៅ​ក្រុម​អ្នក​វិនិយោគ​ចិន។

តាម​ការ​បញ្ជាក់​រដ្ឋមន្រ្តី​រតនាគារ​ជាតិ​អាមេរិក Steve Mnuchin បញ្ជាក់​ថា ការ​ដាក់​ចេញ​វិធានការ​ថ្មី​របស់​ប្រធានាធិបតី ត្រាំ គឺ​ជា​ការ​ចាំបាច់​ក្នុង​ការ​ធានា​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក។

ចំណែក​ក្រុមហ៊ុន Canyon Bridge វិញ បាន​សម្ដែង​ការ​ខកចិត្ត​នឹង​វិធានការ​ថ្មី​របស់​រដ្ឋបាល ដូណាល់ ត្រាំ ដែល​កន្លង​មក​ការ​លក់​បន្ទះ​ឈីប​ឲ្យ​ទៅ​អ្នក​វិនិយោគ​ចិន បាន​បង្កើត​ការងារ​យ៉ាង​ច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;