ម៉ូតូ ៤០​គ្រឿង ត្រូវ​អគ្គិភ័យ​លេប​ត្របាក់ នៅក្រុង​ស្ទឹងសែន

  • 2017-09-14 04:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្ទះល្វែង​លក់​ម៉ូតូ​មួយ​កន្លែង ស្ថិតនៅ​ក្នុង​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​អគ្គិភ័យ លេប​ត្របាក់​ស្ទើរ​ទាំងស្រុង កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលាម៉ោង​៧និង២០​នាទី​យប់។ ករណី​នេះ​បណ្ដាល​ឲ្យ​ឆេះ​ម៉ូតូ​ចំនួន ៤០​គ្រឿង និង​សម្ភារ​មួយចំនួន​ទៀត ដែលគិតជា​ទឹកប្រាក់​ខ្ទង់ម៉ឺន​ដុល្លារ។

លោក​ឧត្តមសេនីយ៍​ត្រី អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យដឹង​ថា ជន​រងគ្រោះ​ឈ្មោះ ទៀក យ៉ុងឈីង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ។ លោក​ស្នងការ​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ផ្ទះ​ល្វែង​ជាន់ក្រោម។ បើ​តាមការ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ មូលហេតុ​នៃ​​អគ្គិភ័យ​នេះ គឺ​បណ្តាល​មកពី​ឆ្លង​ចរន្ត​អគ្គិសនី។

ក្នុង​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​នេះ កម្លាំង​ជំនាញ​ការិយាល័យ​បង្ការ សង្គ្រោះ​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ និងការ​ចូលរួម សហការ​ជួយ​ដោយ​កង​រាជ​អាវុធហត្ថ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន ៥​ឡាន រហូតមក​ដល់​វេលា​ម៉ោង ១០ និង ៣០​នាទី​យប់ ទើប​អគ្គិភ័យ​ត្រូវបាន​ពន្លត់​ទាំងស្រុង៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;