ស្ថានភាព​របស់​កូន​ក្រពើ​ត្រី ១០​ក្បាល នៅខេត្តកោះកុង ក្រោយ​បាន​ញាស់​ជាង ១ខែ

  • 2017-09-14 06:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ WCS Cambodia បាន​ឲ្យដឹង​នៅថ្ងៃ​ទី ១៤កញ្ញា​នេះ​ថា កូន​ក្រពើ​ត្រី (ឬ​ក្រពើ​ព្រៃ) ចំនួន ១០​ក្បាល បន្ទាប់​ពី​បាន​ញាស់​រយៈពេល​ជាង ១ខែ ពេលនេះ គឺ​មាន​សុខភាព​ល្អ និង​ទទួល​បាន​ការ​ថែទាំ​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វល្មូន​ខេត្ត​កោះកុង។

អ្នក​ថែទាំ​ប្រចាំ​មជ្ឈមណ្ឌល​នេះ បានឲ្យ​ចំណី​កូន​ក្រពើ​តូចៗ​ទាំងនោះ​ជា​រៀងរាល់​ថ្ងៃ នូវ​កូន​ត្រី កូន​កំពឹស និង​កង្កែប​តូច និង​កំពុង​តាមដាន​ការ​លូតលាស់​របស់​ពួកវា​ផងដែរ។ កូន​ក្រពើ​ត្រី​ទាំងអស់​នេះ នឹងត្រូវ​រក្សាទុក​នៅក្នុង​មជ្ឈមណ្ឌល ដើម្បី​ចិញ្ចឹម ថែរក្សា និង​លែង​ទៅក្នុង​ព្រៃវិញ​នៅពេល​ពួកវា​ធំ អាច​រស់នៅ​ក្នុង​ធម្មជាតិ​ដោយ​ខ្លួនឯង​បាន។

ក្រពើ​ត្រី ស្ថិតនៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុតពូជ​បំផុត នៅលើ​សាកលលោក ខណៈ​ចំនួន​របស់​ពួកវា​នៅតែ​បន្ត​ធ្លាក់ចុះ​គួរឲ្យ​កត់សម្គាល់។ ពួកវា​មាន​រស់នៅ​តែក្នុង ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម​តែ​ប៉ុណ្ណោះ។ ចំនួន​របស់​វា នៅលើ​សាកលលោក​មាន​ប្រមាណ ៤១០​ក្បាល ក្នុងនោះ​ដែរ ចន្លោះ​១០០-៣០០ក្បាល កំពុង​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​អភិរក្ស​សត្វ​ក្រពើ​ត្រី​នេះ មិនឲ្យ​បាត់បង់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;