ប្រធាន​រដ្ឋសភា​កម្ពុជា នឹង​ថ្លែង​សន្ទរកឋា​គន្លឹៈ ក្នុង​មហាសន្និបាត​សភា​អាយប៉ា​លើក​ទី៣៨

  • 2017-09-14 06:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា ទៅ​ចូលរួម​មហាសន្និបាត​នៃ​សភា​អាយប៉ា នៅ​ឆ្នាំ២០១៧ នៅ​ប្រទេស​ហ្វីលីពីន ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​អាយប៉ា លើក​ទី៣៨ ចាប់ពី​ថ្ងៃ​ទី១៤-២០ ខែ​កញ្ញា។

មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី៣៨ នា​ឆ្នាំ​នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ "អាយប៉ា និង​អាស៊ាន​រួមគ្នា ដើម្បី​ការ​ផ្លាស់ប្ដូរ​សម្រាប់​ទាំង​អស់​គ្នា"។

នៅ​ក្នុង​មហាសន្និបាត​នោះ​ដែរ នឹង​មាន​កិច្ចប្រជុំ​ជាច្រើន ដូចជា គណៈកម្មាធិការ​ប្រតិបត្តិ កិច្ច​ប្រជុំ​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី គណៈកម្មាធិការ​នយោបាយ គណៈកម្មាធិការ​សេដ្ឋកិច្ច គណៈកម្មាធិការ​សង្គមកិច្ច គណៈកម្មាធិការ​រៀបចំ និង​កិច្ច​ប្រជុំ​រវាង​អាយប៉ា​ជាមួយ​បណ្តា​ប្រទេស​សង្កេតការណ៍​ជាដើម។

លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មហាសន្និបាត​អាយប៉ា លើក​ទី៣៨ នៅ​ហ្វីលីពីន​នោះ​ដែរ សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា នឹង​ថ្លែង​សន្ទរកឋា​គន្លឹះ​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍ ដែល​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ជោគជ័យ និង​បញ្ជាក់​អំពី​ស្មារតី​ពង្រឹង​ពង្រីក​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​សភា​អាយប៉ា ឲ្យ​មាន ការ​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស សសរស្ដម្ភ ទាំង៣​មាន វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច ដើម្បី​ឲ្យ​មាន​សុខ​សន្តិភាព រំដោះ​ភាព​ក្រីក្រ​របស់​ប្រជាជន​ឲ្យ​ទទួល​បាន​ជោគជ័យ។

មហាសន្និបាត​អាយប៉ា លើកទី៣៨ និង​បញ្ចូល​ប្រទេស​សង្កេតការណ៍​ចំនួន៣ ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​សភា​អាយប៉ា រួមមាន​ប្រទេស​អ៊ុយក្រែន ប៉ាគីស្ថាន និង​ហ្សកហ្ស៊ី៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;