ចង់​ថត​រូបភាព​នៅ​ទីងងឹត​ឲ្យ​ស្អាត អាចអនុវត្ត​វិធី​ទាំង​នេះ​បាន

  • 2017-09-20 05:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​​ផ្ដិត​យក​​រូប​ភាព​បែប​​​​ពន្លឺ​តិច​ (Low-Light)​ ឲ្យ​បាន​ស្អាត​​គឺ​មិន​​​​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​ប្រសិន​បើ​យើង​មិន​មាន​បច្ចេកទេស ​ឬ​គន្លឹះ​ក្នុង​ការ​ថត។ ដូច​នេះ​ដើម្បី​ទទួល​បាន​រូប​ភាព​ដែល​ស្រស់​ស្អាត​ជា​លក្ខណៈ​ Low-Light​ អ្នក​គួរ​តែ​អនុវត្ត​តាម​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម៖​

ពេល​វេលា៖ ពេល​វេលា​គឺ​សំខាន់​ណាស់​សម្រាប់​ការ​ថត ​Low-Lightឲ្យ​បាន​ស្អាត។ ពេល​វេលា​ដែល​ល្អ​បំផុត​នោះ​គឺ​មួយ​ម៉ោង​បន្ទាប់​ពី​ថ្ងៃ​រះ​ និង​​មួយ​ម៉ោង​​មុន​ថ្ងៃ​លិច។​ អ្នក​អាច​ក្ដោប​យក​ពេល​វេលា​នេះ​ ដើម្បី​​ថត​បាន​​រូប​​ភាព​ដែល​មាន​ភាព​ស៊ីមេទ្រី​គ្នា​រវាង​ពណ៌​ និង​ពន្លឺ​បាន។

ធ្វើ​ការ​ Focus​ ដោយ​ខ្លួន​ឯង៖ នៅ​ពេល​ដែល​ពន្លឺ​ខ្សោយ​ ឡេន (Lens) ​របស់​កាមេរ៉ា​ពិបាក​ក្នុង​ការ​ធ្វើ​ Focus​ ដែល​អាច​ធ្វើ​ឲ្យ​ទី​តាំង​នៃ​រូប​ភាព​ដែល​អ្នក​ចង់​ផ្ដិត​យក​នោះ​មាន​ភាព​ងងឹត​ខ្លាំង។ ដូច​នេះ​អ្នក​គួរ​តែ​ធ្វើ​ការ​កំណត់​ Focus​ (Manual focus)​ ដោយ​ផ្ទាល់​លើ​ទី​តាំង​ដែល​អ្នក​ចង់​បាន ​ដើម្បី​កាត់​បន្ថយ​ភាព​ងងឹត​ដែល​អាច​កើត​មាន​ឡើង។

ជៀសវាង​ការ​ប្រើ​ Flash៖ ភ្លើង​ដែល​បាញ់​ចេញ​ពី​ Flash​ ភ្លឺ​ខ្លាំង​សម្រាប់​រូប​ភាព​ Low-Light ​ដូច​នេះ​ធ្វើ​ឲ្យ​លុប​បាត់​រូប​ភាព​ (Subject)​ ដែល​យើង​ចង់​បាន​ ហើយ​ចេញ​​ស្រមោល​ច្បាស់​ជំនួស​វិញ។ ក្នុង​ករណី​នេះ អ្នក​គួរ​កំណត់​​មុខ​ងារ​ Exposure និង​កុំ​ប្រើ​ Flash​។ ​យើង​គួរ​តែ​ប្រើ​ភ្លើង​ពិល​ដើម្បី​ជះ​​ពន្លឺ​ស្រាល​ៗ​ ទៅ​លើ​ Subject ជំនួស​វិញ។

ដាក់​កាមេរ៉ា​ឲ្យ​នឹង​៖ ការ​ដាក់​ឲ្យ​កាមេរ៉ា​ឲ្យ​នឹង​ គឺ​សំខាន់​ណាស់​សម្រាប់​ថត​រូប​ Low Light ​បើ​ពុំ​នោះ​ទេ​រូប​នឹង​ចេញ​មក​ព្រិល​មិន​ខាន។ ជា​ទូទៅ​គេ​ប្រើ​ជើង​កាមេរ៉ា​ Tripod ​ប៉ុន្តែ​បើ​អ្នក​មិន​ចង់​ប្រើ​ឧបករណ៍​មួយ​នេះ​ទេ​ អ្នក​អាច​ដាក់​លើ​តុ​ ឬ​កន្លែង​ណា​ដែល​ធ្វើ​ឲ្យកាមេរ៉ា​របស់​អ្នក​មាន​លំនឹង៕

ប្រភព៖ makeuseof ប្រែសម្រួល៖ ហៃ សុខហេង

អត្ថបទថ្មី
;