ស្គាល់​មុខងារ F1 – F12 លើ Keyboard ​ច្បាស់​ជា​ងាយស្រួល​ប្រើ

  • 2017-09-19 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​លើ​ក្ដារ​ចុច​កុំព្យូទ័រ (Keyboard) ច្បាស់​ណាស់​អ្នក​នឹង​ឃើញ​គ្រាប់​ចុច​ចាប់​ពី F1 រហូត​ដល់ F2 នៅ​ជួរ​ផ្នែក​ខាង​លើ​របស់​វា។ មនុស្ស​ភាគ​ច្រើន​មិន​សូវ​ជា​ប្រើប្រាស់​គ្រាប់​ចុច​ទាំង​នោះ​ទេ ដោយ​ហេតុ​ថា​មិន​សូវ​ដឹង​មុខងារ​របស់​ពួក​វា។ ​ថ្ងៃ​នេះ KleyKley នឹង​បង្ហាញ​នូវ​មុខងារ​សំខាន់ៗ​របស់ F1 ដល់ F2 ដល់​អ្នក​រាល់​គ្នា ជៀសវាង​ទុក​ចោល​ឲ្យ​ដី​ហុយ​ចូល​ឥត​អំពើ៖

  • F1 ៖ ​ប្រើ​សម្រាប់​ចុច​បើក​ទំព័រ Help (ជំនួយ) ក្នុង​កម្មវិធី​ភាគ​ច្រើន

  • F2 ៖ ​ប្ដូរ​ឈ្មោះ (Rename) ឯកសារ ឬ Folder

  • F3 ៖ ​បើក​មុខងារ​រុករក (Search) នៅ​លើ​កម្មវិធី ឬ Browser នានា

  • F4 ៖ ចុច Alt និង F4 ព្រម​គ្នា ដើម្បី​បិទ​កម្មវិធី​ដែល​កំពុង​បើក

  • F5 ៖ ​ប្រើ​សម្រាប់ Refresh ឬ​បើក​ទំព័រ និង​ឯកសារ​ម្ដង​ទៀត

  • F6 ៖ ប្ដូរ ឬ​បើក Address Bar

  • F7 ៖ ឆែក​មើល​ការ​ប្រកប​ពាក្យ ឬ​វេយ្យាករណ៍​នៅ​ក្នុង​ឯកសារ Microsoft ដូចជា Word ជា​ដើម

  • F8 ៖ ចូល​ក្នុង Boot Menu អំឡុង​ពេល​កំពុង​បើក​កុំព្យូទ័រ

  • F9 ៖ Refresh ឯកសារ​ក្នុង Microsoft Word និង​ផ្ញើ ឬ​ក៏​ទទួល​អ៊ីម៉ែល នៅ​ក្នុង Microsoft Outlook

  • F10 ៖ បើក Menu Bar លើ​កម្មវិធី/ Shift + F10 ស្មើ​នឹង​ការ​ចុច Mouse ខាង​ស្ដាំ (Right Click)

  • F11 ៖ ពង្រីក​អេក្រង់​ឲ្យ​ធំ​ពេញ (Fullscreen Mode) លើ Browser

  • F12 ៖ រក្សា​ទុក​ឯកសារ នៅ​ក្នុង Microsoft Word ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;