កូរ៉េ​ខាងជើង គំរាម​បាញ់​ពន្លិច​ជប៉ុន និង​ធ្វើឲ្យ​អាមេរិក ក្លាយ​ទៅជា​ផេះ

  • 2017-09-14 08:07:10
  • ចំនួនមតិ

ចន្លោះមិនឃើញ

សារព័ត៌មាន KCNA បាន​គំរាម​នៅថ្ងៃទី​១៤កញ្ញា​នេះថា កូរ៉េ​ខាងជើង នឹងប្រើ​អាវុធ​នុយក្លេអ៊ែរ​បាញ់​ពន្លិច​ប្រទេស​ជប៉ុន ហើយ​ប្រែក្លាយ​អាមេរិក ឲ្យ​ទៅជា​ផេះ និង​ងងឹត ដោយសារតែ​ប្រទេស​ទាំង២​នេះ គាំទ្រ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ UN ចំពោះ​ការដាក់​ទណ្ឌកម្ម​មកលើ​ខ្លួន។

KCNA បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​របស់​គណៈ​កម្មា​ធិការ​សន្តិភាព​អាស៊ី-ប៉ាស៊ីហ្វិក​កូរ៉េ នៃ​កូរ៉េខាងជើង ដែល​មានខ្លឹម​សារ​យ៉ាង​ដូច្នេះថា «កោះទាំង​៤ របស់​ជប៉ុន គួរតែ​លិចចូល​ទៅក្នុង​សមុទ្រ ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​យើង។ ជប៉ុន នឹង​លែង​កើតមាន​នៅជិត​យើង​ទៀតហើយ»។

ការ​គំរាម​នេះ ធ្វើឡើង​ក្រោយ​ពេលក្រុម​ប្រឹក្សា​សន្តិសុខ UN ដែលមាន​សមាជិក​ចំនួន ១៥ បាន​បោះឆ្នោត​ជាឯកច្ឆន្ទ​លើ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី ដោយ​ហាមឃាត់​ការ​នាំចេញ​វាយនភណ្ឌ​របស់​កូរ៉េ​ខាងជើង ក្រោយ​ប្រទេស​នេះ បាន​ធ្វើតេស្ត​គ្រាប់បែក​អ៊ីដ្រូសែន​កាលពី​ដើមខែ​កញ្ញា៕


ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី